(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ និងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស បានអញ្ជើញបិទវគ្គអង្គរក្សពិសេសជំនាន់ទី២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកម្ពុជា-ឥណ្ឌូនេស៊ីក្រាំងចេក នៅព្រឹកថ្ងៃទី០៣ ខែ មករា ឆ្នាំ២០១៦។
សូមបញ្ជាក់ជូនថា វគ្គសិក្សាជំនាញអង្គរក្សពិសេសនេះ មានកម្មសិក្សាការីចំនួន៣៥០នាក់ ហើយរយៈពេលនៃការសិក្សារួមមាន៖ ១.ហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសរយៈពេល៣ខែ ស្មើនិង៧៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៥។ ២.ហ្វឹកហ្វឺនជំនាញទ័ពព្រៃមានរយៈពេល ៣ខែ ស្មើនឹង៧៧ថ្ងៃ ចាប់ពីថ្ងៃ២០កញ្ញា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានផ្តាំផ្ញើកម្មសិក្សាការីចំនួន៣៥០នាក់ ដែលទទួលបានការហ្វឹកហាត់វគ្គអង្គរក្សពិសេសជំនាន់ទី២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកម្ពុជា-ឥណ្ឌូនេស៊ីក្រាំងចេក នាពេលនេះត្រូវគោរពក្រមសីលធម៌របស់កងកម្លាំង ដើម្បីបម្រើប្រជាពលរដ្ឋ និងការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ៕