(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសរុស្ស៊ី បានចេញសេចក្ដីជូនដំណឹងមួយ ដែលរាជរដ្ឋាភិបាលមហាអំណាចមួយនេះ បានដាក់ចេញវិធានការរឹតបន្ដឹង ទៅដល់អ្នកធ្វើដំណើរទាំងអស់ ដែលគ្រោងធ្វើដំណើរចូលប្រទេសរុស្ស៊ី។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។
វិធានការដែលបានដាក់ចេញដោយរដ្ឋាភិបាលរុស្ស៊ីនោះ រួមមាន៖
* ប្រព័ន្ធផ្តល់ទិដ្ឋការអេឡិចត្រូនិក ត្រូវបានបិទជាបណ្តុះអាសន្ន រីឯស្ថានតំណាងរុស្ស៊ី នៅក្រៅប្រទេសបានផ្អាកការផ្តល់ទិដ្ឋការដល់ប្រជាពលរដ្ឋ នៃប្រទេសជាច្រើន ជាពិសេសប្រជាពលរដ្ឋ មកពីតំបន់អឺរ៉ុប និងតំបន់ដទៃទៀត ដែលមានការរាតត្បាតដោយជំងឺ COVID-19។
* តាមដានព័ត៌មានពីក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងថា អ្នកធ្វើដំណើរចូលប្រទេសរុស្ស៊ី បន្ទាប់ពីបានស្នាក់នៅ ឬបានធ្វើការដំណើរ ទៅកាន់តំបន់ដែលមានជំងឺ COVID-19 រាតត្បាត ចាំបាច់ត្រូវ ផ្តល់ដំណឹងតាមរយៈទូរស័ព្ទពិសេស (Hotline) លេខ +៧ (៤៩៥) ៨៧០ ៤៥០៩ អំពីការវិលត្រឡប់របស់ខ្លួន ដោយបញ្ជាក់អំពីទីកន្លែង និងកាលបរិច្ឆេទនៃការស្នាក់នៅរបស់ខ្លួន ក្នុងតំបន់ដែលមានការ រីករាលដាលនៃជំងឺ COVID-19, ត្រូវរស់នៅដាច់ដោយឡែកក្នុងផ្ទះ រយៈពេល ១៤ថ្ងៃ និងក្នុងករណីមានលេចឡើងនូវរោគសញ្ញាផ្លូវដង្ហើមដំបូង ត្រូវរកជំនួយពេទ្យទៅដល់ផ្ទះ ចៀសវាងការធ្វើដំណើរទៅរកពេទ្យ។
* តាមដានព័ត៌មានផ្លូវការចុងក្រោយ គណៈប្រតិភូផ្លូវការ និងមន្ត្រីដែលទៅទទួលស្វាគមន៍នៅពេលមកដល់ទីក្រុងម៉ូស្គូ ចាំបាច់ត្រូវឆ្លងកាត់ការត្រួតពិនិត្យ ជាបន្ទាន់នៅថ្ងៃដដែល នៅមជ្ឈមណ្ឌល ពិគ្រោះជំងឺ នៃមន្ទីរពេទ្យក្រុងលេខ ៦៨ ដែលមានអាស័យដ្ឋាន៖ ផ្លូវ Malaya Yakimanka ផ្ទះលេខ ២២ អគារទី១ និងមានលេខទូរស័ព្ទ៖ +៧ (៤៩៩) ២៣៨ ៥០៥៩។ វិធានការនេះក៏នឹងត្រូវបានអនុវត្តចំពោះមន្ត្រី ដែលមានបេសកកម្មការទូតរយៈពេលតិចជាង ១៤ថ្ងៃផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសរុស្ស៊ី៖