(ក្រចេះ)៖ លោកវរសេនីយ៍ទោ សុះ ហូសេន នាយរងអធិការកិច្ចកងទព័ជើងគោក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ បានសហការជាមួយអាជ្ញាធរភូមិចៅសង្កាត់-ក្រុង នាំយកថវិការឧបត្ថម្ភ ដល់គ្រួសារ ក្រីក្រជួបការលំបាកមានកូនចំនួន ៨នាក់ ដែលសុំគេសង់ខ្ទមលើដីមួយកន្លែងនៅភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ដើម្បីជាចំណែកមួយជួយសម្រាលទុក្ខលំបាក ដល់ពួកគាត់ផងដែរ។

លោក សុះ ហូសេន បានឲ្យដឹងថា ការឧបត្ថមនេះធ្វើតាមរយៈអាជ្ញាធរក្រុងបានផ្ដល់ដំណឹងដល់គាត់ថា គ្រួសារក្រីក្រមានកូនចំនួន ៨នាក់ មានជីវភាពលំបាកយ៉ាងខ្លាំង ហើយលោកបានជួយ ឧបត្ថមថវិការចំនួន ៤៣ម៉ឺនរៀល អង្កចំនួន២បេ (១០០គីឡូក្រាម) ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ស្កសរ១គីឡូក្រាម, ដើម្បីជួយកាត់បន្ថយភាពលំបាករបស់គាត់បានមួយរយៈផងដែរ។ លោកបន្ដទៀតថា ការឧបត្ថមថវិការដល់ជនក្រីក្រ និងស្ត្រីឆ្លងទន្លេគ្មានលុយនោះ មិនមែនជាលើកទី១ទេ គឺលោកបានជួយបានជាច្រើនគ្រួសាររួចហើយមួយរយៈពេលកន្លងមកនេះ។

លោក សេង ភីណា អភិបាលរងក្រុងក្រចេះ បានថ្លែងអំណគុណដល់លោក សុះ ហូសេន ដែលតែងតែយកចិត្តទុកដាក់ចំពោះទុកលំបាករបស់ពលរដ្ឋក្រីក្របំផុត ជាពិសេសស្ត្រីឆ្លងទន្លេគ្មានថវិការ លោកបានជួយជាច្រើនករណីរួចមកហើយ នៅក្នុងសង្កាត់អូរឬស្សី ដែលជាទីកន្លែងដែលលោករស់នៅ ហើយពេលនេះលោកបានមកជួយឧបត្ថម្ភដល់សង្កាត់រការកណ្ដាលទៀតផង៕