(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយធ្វើការពន្យល់យ៉ាងលម្អិត ជូនសារធារណជន អំពីករណីប្រជាពលរដ្ឋប្រមាណ២០នាក់ ដែលមានដីធ្លីប៉ះពាល់ ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ដែលលើកគ្នាតវ៉ា និងចោទថាអាជ្ញាធរមិនដោះស្រាយសំណងជូនពួកគាត់ ប៉ុន្តែចំពោះការចោទប្រកាន់នេះ ត្រូវបានអាជ្ញាធរច្រានចោល និងអះអាងថា បានដោះស្រាយជូនប្រជាពលរដ្ឋទាំងនោះច្រើនដងហើយ តែពួកគាត់មិនព្រមទទួលការដោះស្រាយ និងរឹងរូសមិនព្រមអនុវត្តន៍ តាមការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមីនានេះ។

ការចេញមកពន្យល់របស់រដ្ឋបាលខណ្ឌជ្រោយចង្វារនេះ ធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរណប ជ្រោយចង្វារប្រមាណ២០ នៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀម ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ា និងមានការ Live តាមបណ្តាញសង្គមមួយចំនួនផងដែរ៕

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ទាំងស្រុងដូចខាងក្រោម៖