(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ហុង ពីវ និងអតិថិជនទាំងអស់នៃបុរីពិភពថ្មី ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន២លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះអ្នកឧកញ៉ា ដែលបានផ្តល់ជំនួយទឹកប្រាក់ចំនួន ២លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ចចូលរួមក្នុងប្រតិបត្តិការទប់ទល់ នឹងជំងឺកូវីដ-១៩ (Covid-19)។ វិភាគទានជាជំនួយដល់បុព្វហេតុដ៏ថ្លៃថ្លានេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា»។
ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖