(ភ្នំពេញ)៖ ដោយគោរពតាមការណែនាំមួយចំនួនរបស់រដ្ឋាភិបាលបារាំង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ (COVID-19) នោះ មន្ត្រីបម្រើការងារនៅស្ថានទូតខ្មែរក្នុងប្រទេសបារាំង បានសម្រេចធ្វើការតាមប្រព័ន្ធអនឡាញពីផ្ទះទៅ។
ក្នុងកំលុងពេលដែលមន្ត្រីស្ថានទូតធ្វើការពីផ្ទះនេះ ប្រជាពលរដ្ឋខ្មែរអាចទាក់ទងរកសេវាផ្សេងៗតាមទូរស័ព្ទចំនួនពីរខ្សែរួមមាន៖ +៣៣ ៧ ៥៣ ៣៩ ៣៤ ៨៩/ +៣៣ ៦ ៦៦ ០៩ ៤៥ ២៧ ឬតាមរយៈអ៉ីម៉ែល [email protected]។
ក្នុងសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ ស្ថានទូតខ្មែរនៅបារាំង ក៏បានបង្ហាញនូវលក្ខខណ្ឌមួយចំនួនដែលរដ្ឋាភិបាលបារាំងកំពុងអនុវត្តន៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ផងដែរ។
សូមអានសេចក្តីជូនដំណឹងរបស់ទូតខ្មែរនៅបារាំងមានភ្ជាប់នៅខាងក្រោម៖