(ភ្នំពេញ)៖ មែកអំពិលដ៏ធំមួយស្ថិតនៅតាមផ្លូវ ២៤០ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បានបាក់សង្កត់ខ្សែភ្លើងបណ្តាលឲ្យរលំកាត់ថ្នល់ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ប៉ុន្តែសំណាង​ល្អមិនបណ្តាលឲ្យរងគ្រោះ ដល់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ ពោលគ្រាន់តែបង្កឲ្យស្ទះផ្លូវប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ក្រោយមានករណីនេះ កើតឡើងខាងមន្រ្តីមន្ទីរសាធារណការ និងអាជ្ញាធរខណ្ឌដូនពេញ បានយករណាទៅអារកាត់ដឹកចេញហើយ ដើម្បីកុំឲ្យរាំងស្ទះ ដល់ការធ្វើដំណើរ​របស់ប្រជាពលរដ្ឋ៕