(ភ្នំពេញ)៖ ក្នុងឱកាសខួបគម្រប់៥ឆ្នាំ (២០ មីនា ឆ្នាំ២០១៥-២០ មីនា ឆ្នាំ២០២០) នៃក្រុមហ៊ុន ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី ហៅកាត់ថា KFA លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន បានបង្ហាញនូវការដឹងគុណ និងថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានកសាង និងការពារសន្តិភាពជូនកម្ពុជា ធ្វើឲ្យក្រុមហ៊ុន ដែលរកស៊ីក្នុងវិស័យអចលវត្ថុមួយនេះ អាចឈរជើងបានយ៉ាងរឹងមាំ ជួយជំរុញសេដ្ឋកិច្ចកម្ពុជា។
លោកឧកញ៉ា នួន រិទ្ធី បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងនាមថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន KFA សូមថ្លែងអំណរគុណ និងដឹកគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកសាង និងការពារសន្តិភាព ធ្វើឲ្យកម្ពុជាមានស្ថិរភាពនយោបាយ សេដ្ឋកិច្ចរីកចម្រើន ផ្តល់ឱកាសឲ្យក្រុមហ៊ុនយើងខ្ញុំ បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសូមអរគុណដល់ស្ថាប័នធនាគាររួមទាំងអតិថិជនផងដែរ ដែលជឿជាក់លើសេវាកម្ម របស់ក្រុមហ៊ុនយើងខ្ញុំ»។
លោកឧកញ៉ាបានបន្តថា «អ្វីៗដែលយើងទទួលបាននៅពេលនេះ ដោយហេតុមានការគាំទ្រពីសំណាក់អតិថិជនទាំងអស់ ជាពិសេសគោលនយោបាយបើកចំហរជើងមេឃ របស់ប្រមុខរាជរដ្ឋាភិបាល ទទួលអ្នកវិនិយោគ ធ្វើឲ្យក្រុមហ៊ុន KFA មានឱកាសក្នុងការចូលរួម និងទទួលលទ្ធផលគួរជាទីមោទនៈ រហូតមកដល់ពេលនេះ»៕