សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ ដែលឧបត្ថម៥០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩
20-03-2020 17:11
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់ លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
លិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូណពរចំពោះលោកឧកញ៉ា និងលោកជំទាវ បានប្រកបដោយពុទ្ធពរទាំង៤ប្រកាស គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ខាងក្រោមនេះជាសារលិខិត សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ៖