Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្ដកំពង់ចាម បង្កើតគណៈកម្មការ ដើម្បីប្រយុទ្ធនឹងជំងឺ Covid-19

20-03-2020 15:50

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំ ដើម្បីបង្កើតគណៈកម្មការ ប្រយុទ្ធនឹងជំងឺ Covid-19។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញសេចក្តីសម្រេចលេខ ២៩ សសរ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្តីពីការបង្កើត គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (Covid-19) ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធាន។

សម្រាប់រដ្ឋបាលខេត្តកំពង់ចាម ក៏បានបង្កើតនូវគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅក្នុងខេត្តរបស់ខ្លួនដែរ ដែលមានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជាប្រធានគណៈកម្មការ រួមនិងមន្ត្រីរាជការ មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនទៀតជាសមាជិក។

មន្ត្រីដដែលបានបញ្ជាក់ផងដែរថា អាជ្ញាធរខេត្តកំពង់ចាម បានចូលរួមយ៉ាងសកម្មជាមួយក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោកប្រចាំនៅកម្ពុជា រួមទាំងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ពោលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការចាត់ចែង អនុវត្តនូវវិធានការនានា ក្នុងការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់៕