(ភ្នំពេញ)៖ ដើម្បីស្តីពីវិធានការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ គណៈកម្មការមូលបត្រកម្ពុជា សម្រេចឲ្យក្រុមហ៊ុនប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យមូលបត្រ ដាក់ឯកសារតាមប្រព័ន្ធអេឡិចត្រូនិច។
ក្នុងគោលបំណងសម្រួល ដល់ការងារនេះ គណៈកម្មការមូលបត្រកម្ពុជាស្នើសុំឱ្យក្រុមហ៊ុន ផ្តល់កិច្ចសហការតាមជំហានដូចខាងក្រោម៖
១៖ សូមស្គែន (Scan) សំណុំឯកសារជាទម្រង់ PDF រួចផ្ញើជា Soft Copy មកកាន់ Telegram លេខ 066 269 999។
២៖ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រងឯកសារគណៈកម្មការមូលបត្រកម្ពុជា សូមស្នើឱ្យមានការកំណត់ឈ្មោះសំណុំឯកសារ (File Name) ជាទម្រង់ «ឈ្មោះក្រុមហ៊ុន (ជាអក្សរឡាតាំង និងជាអក្សរកាត់)-ឆ្នាំខែថ្ងៃ-លេខ-កម្មវត្ថុ»។
ឧទាហរណ៍៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ស្នើសុំផ្តល់របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២០ តាមរយៈលិខិតលេខ២៣៤ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ ដូច្នេះត្រូវកំណត់ឈ្មោះឯកសារនោះគឺ «CSX-200320-234 ស្នើសុំផ្តល់របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២០»។
៣៖ ក្រុមហ៊ុននៅតែមានភារកិច្ចបញ្ជូនសំណុំឯកសារជា Hard Copy មកគណៈកម្មការមូលបត្រកម្ពុជា និងបញ្ជាក់នៅលើស្រោមសំបុត្រនូវពាក្យថា «បានផ្ញើ Soft Copy»៕
សូមអានសេចក្ដីជូនដំណឹង របស់គណៈកម្មការមូលបត្រកម្ពុជាទាំងស្រុង៖