(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរៀបចំផែនការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់។
ក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង បានដាក់ចេញវិធានការសំខាន់ៗមួយចំនួន ដើម្បីត្រៀម និងអនុវត្តចំពោះមុខទាំងវិធានការសម្រាប់ក្រសួងមហាផ្ទៃ និងអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់។ វិធានការទាំងអស់នោះរួមមាន ផ្អាកការសិក្សានៅតាមសាលាភូមិភាគនគរបាល, ផ្អាកការចូលសួរសុខទុក្ខ អ្នកជាប់ពន្ធនាគារ, ពិនិត្យសុខភាពយ៉ាងតឹងរឹងមន្ដ្រីចេញចូលតាមអង្គភាព ស្ថាប័ន និងវិធានការផ្សេងៗទៀត។
សូមទស្សនាវីដេអូទាំងស្រុង នៃកិច្ចសម្ភាសន៍រវាងអ្នកសារព័ត៌មាន ជាមួយសម្ដេចក្រឡាហោម ស ខេង អំពីវិធានការចំពោះមុខខាងក្រោមនេះ៖