(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីអំពាវនាវ ដល់អាណាព្យាបាល មាតាបិតាសិស្សាទាំងអស់ ជួយបង្ហាត់បង្រៀនកូនខ្លួននៅតាមផ្ទះដោយខ្លួនឯង ក្នុងកំឡុងពេលដែលគ្រឹះស្ថានសិក្សា គ្រប់គម្រិតត្រូវបានអនុញ្ញាត ឲ្យអនុវត្តវិសម្សកាលមុនកាលកំណត់។
ក្នុងនោះដើម្បីសម្រួលដល់ការរៀនសូត្រ របស់សិស្សក្រសួងអប់រំ បានដាក់ចេញនូវកម្មវិធី សិក្សាតាមអនឡាញមួយចំនួនផងដែរ។
ថ្មីៗនេះក្រសួងបានដាក់ឲ្យ អនុវត្តជាផ្លូវការកម្មវិធី «កុមាររៀនកុមារចេះ» ដែលរួមមានកញ្ចប់សម្ភារៈ អំណាន និងគណិតវិទ្យាកម្រិតថ្នាក់ដំបូងនៅបឋមសិក្សាដូចជា សៀវភៅណែនាំសម្រាប់គ្រូ និងឯកសារបង្រៀន និងរៀនសម្រាប់ប្រើប្រាស់ ក្នុងមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី១ និងទី២ ដែលនឹងបំពេញបន្ថែមទៅលើសៀវភៅសិក្សា គោលភាសាខ្មែរ-អានសសេរដែលមានស្រាប់។
កម្មវិធីនេះនឹងជួយដល់កុមារកម្ពុជាទាំងអស់ រួមទាំងកុមារពិការភាព ទទួលបាននូវការអភិវឌ្ឍជំនាញភាសាខ្មែរ និងគណិតវិទ្យាបានល្អប្រសើរ សម្រាប់ជាមូលដ្ឋានដ៏រឹងមាំ ក្នុងការបន្ដការសិក្សាទៅកម្រិតថ្នាក់បន្ដបន្ទាប់ទៀត។
សិស្សថ្នាក់ទី១នឹងត្រូវរៀនបំណិតជាមូលដ្ឋាន ដូចជាការអានអក្សរ ការផ្សំប្រកប ដើម្បីអានពាក្យ អានល្បះ និងអត្ថបទងាយៗ និងការសសេរ។ ចំពោះការរៀនគណិតវិទ្យា កុមារត្រូវរៀនលេខរូបរាងធរណីមាត្រ និងមូលដ្ឋាននៃការគណនាជាដើម។
ដើម្បីប្រើប្រាស់កម្មវិធី «កុមារៀនកុមារចេះ» សូមចូលទៅកាន់តំណរ http://bit.lv/123komar សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រហ្វេសបុក www.facebook.com/123komar៕
សូមអានសេចក្ដីអំពាវនាវ របស់ក្រសួងអប់រំ យុវជន និងកីឡាទាំងស្រុង៖