(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអាវុធហត្ថខណ្ឌមានជ័យ នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៥នេះ បានបើកប្រតិបត្តិការ ចុះបង្ក្រាបជាក់ស្តែងជនចែកចាយ និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅចំណុចភូមិភ្នាត និងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យ១០នាក់ និងដកហូតថ្នាំចំនួន៣កញ្ចប់។

សម្រាប់ជនសង្ស័យទាំង១០នាក់ ក្រោយពីការឃាត់ខ្លួន ហើយបានបញ្ជួនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីរៀបសំណុំរឿងនាំខ្លួន ទៅកាន់តុលាការកាត់ទោសទៅតាមផ្លូវច្បាប់៕