
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
កាប់ប្លន់សម្លាប់ក្មេងប្រុស៣នាក់ យកម៉ូតូមួយគ្រឿងនៅខេត្តសៀមរាប, កម្លាំងសមត្ថកិច្ច កំពុងតាមប្រមាញ់ជនដៃដល់
02-01-2016 22:03
(សៀមរាប)៖ ក្មេងប្រុសមិនទាន់គ្រប់អាយុចំនួន៣នាក់ ត្រូវបានក្រុមចោរ ប្លន់កាប់សម្លាប់ យ៉ាងសាហាវឃោឃៅ ដើម្បីយកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០១១ ពាក់ស្លាក លេខប៉ៃលិន 1A-6878 នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
ជនរងគ្រោះទាំង៣នាក់រួមមានទី១ ឈ្មោះ អ៊ាំង សូយ អាយុ៨ឆ្នាំ ទី២ ឈ្មោះ មាឌ យ៉ា អាយុ១៣ឆ្នាំ និងទី៣ឈ្មោះ មិច ក្អាត់ អាយុ១៦ឆ្នាំ ដែលជនរងគ្រោះទាំង៣នាក់ រស់នៅភូមិគោកដូងថ្មឹ ឃុំគោកដូង ស្រុកអង្គរជុំ។ សូមបញ្ជាក់ថា កណីនេះកម្លាំង សមត្ថកិច្ចចម្រុះ កំពុងដុតដៃដុតជើងស្រាវជ្រាវតាមចាប់មុខសញ្ញា មកផ្តន្ទាទោសតាមផ្លូវច្បាប់៕