(ភ្នំពេញ)៖ ស្រ្តីវិកលចរឹកម្នាក់ អាក្រាតកាយល្វែងលើ បានដេញវាយគេ វាយឯងបង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាច ដល់ប្រជាពលរដ្ឋ ជាច្រើននាក់ នៅមុខផ្សាររាត្រី នាយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦នេះ ។

ក្រោយមានហេតុការណ៍ ខាងលើនេះ កើតឡើង អភិបាល ខណ្ឌដូនពេញលោក គួច ចំរើន បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងសណ្តាប់ធ្នាប់ ចាប់បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច ដើម្បីធ្វើការអប់រំផ្លូវចិត្ត៕