(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការលើកទឹកចិត្ដ ការប្រើប្រាស់សេវាអេឡិចត្រូនិក។ នេះបើតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ។
ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា មានកិត្ដិយសសូមលើកទឹកចិត្ដ ដល់ការកាត់បន្ថយការប្រើប្រាស់/ចេញផ្សារមូលប្បទានប័ត្រ សម្រាប់ធ្វើការផាត់ទាត់ និងទូទាត់ ជំនួសដោយការប្រើប្រាស់សេវាអេឡិចត្រូនិក តាមលទ្ធភាពដែលអាចធ្វើទៅបាន»។
ការលើកទឹកចិត្ត ការប្រើប្រាស់សេវាអេឡិចត្រូនិកបែបនេះ ដើម្បីចូលរួមបង្ការ និងទប់ស្ដាត់ការរាតត្បាតនៃជំងឺកូរីដ១៩ ដែលកំពុងរីករាលដាល និងដើម្បីធានាសុវត្ថិភាព និងការពារហានិភ័យនានា ដែលអាចកើតមានឡើងជាយថាហេតុ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា៖