(ភ្នំពេញ)៖ មជ្ឈមណ្ឌល Porsche ភ្នំពេញ ដែលជាភ្នាក់ងារលក់រថយន្ត Porsche ស្របច្បាប់របស់ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីតធីត ដែលជាម៉ាករថយន្តដ៏ល្បីល្បាញមួយរបស់ប្រទេសអាឡឺម៉ង់ មានឈ្មោះហៅថា Porsche បាននាំចូលរថយន្តស៊េរីថ្មីមួយប្រភេទទៀត មកដល់ប្រទេសកម្ពុជាហើយ នោះគឺរថយន្តម៉ាក Porsche Cayenne Coupé ដែលមានដំបូលទាបរាងទេរប្រភេទ Coupé ដែលបង្ហាញឱ្យឃើញនូវខ្សែរបន្ទាត់នៃភាពដ៏ប្រណីត។
សម្រាប់ម៉ូដែល Porsche Cayenne ក៏មានលេចចេញនូវរូបរាងប្រភេទថ្មីមួយទៀត ដែលមានរូបរាងស្រដៀងគ្នាទៅហ្នឹងរថយន្ត Porsche Cayenne ដែរប៉ុន្តែវាមានលក្ខណៈស្ព័រជាង ដែលត្រូវបានគេហៅថា Porsche Cayenne Coupé។ រថយន្ត Porsche Cayenne Coupé ដ៏ថ្មីស្រឡាងនេះត្រូវបាននាំចូលមក កាន់ព្រះរាជាណាចក្រ កម្ពុជាហើយ ដោយក្រុមហ៊ុន ព្រីស៊ីហ្សិនខាស៍ ខេមបូឌា ហើយលោកអ្នកក៏អាចមកអញ្ចើញទស្សនា ដោយផ្ទាល់នៅឯមជ្ឈមណ្ឌលផុសហ្សេភ្នំពេញផងដែរ។
រថយន្ត Porsche Cayenne Coupé មានលក្ខណៈពិសេសជាច្រើនដូចជា ដំបូលដែលមានរាងទេរជាងដំបូលរបស់រថយន្ត Porsche Cayenne ធម្មតា ដែលធ្វើឱ្យរូបរាង របស់រថយន្ត Porsche Cayenne Coupé បើមើលពីក្រោយបង្ហាញឱ្យឃើញនូវភាពស្ព័រជាង និងបង្ហាញមាឌធំជាងរថយន្ត Cayenne ធម្មតា។
រថយន្តនេះត្រូវបានបូកបន្ថែមនូវស្លាបសម្រាប់បង្កើនលំនឹង ដែលធ្វើឱ្យឃើញកាន់ច្បាស់នូវស្រមោលនៃរថយន្តប្រភេទ Coupé នេះ។ ផ្ទាំងកញ្ចក់មុខ និង គ្រោងទ្វារខាងមុខ-ក្រោយ មានលក្ខណៈទាបជាងរថយន្ត Cayenne ដោយសារតែការបន្ទាបដំបូលប្រហែល២០មីលីម៉ែត្រ។ ការរចនាថ្មីនូវទ្វារ និងផ្នែកខាងក្រោយ បានធ្វើឱ្យផ្នែកខាងក្រោយនៃរថយន្តនេះធំជាងមុនរហូតដល់ ១៨មីលីម៉ែត្រផងដែរ។ ដំបូលកញ្ចក់ដែលភ្ជាប់មកជា Option ស្តង់ដារដែលមានទំហំ ២.១៦ម៉ែត្រការេ បូករួមទាំងរបាំងការពារពន្លឺថ្ងៃ ដែលធ្វើឱ្យអ្នករួមដំណើរនៅក្នុងរថយន្តមានអារម្មណ៍ថា ធំទូលាយហើយលោកអ្នកក៏អាចជ្រើសជាដំបូលប្រភេទ Carbon Fiberផងដែរ។
រថយន្ត Porsche Cayenne Coupé ស៊េរីថ្មីនេះបានផ្តល់ឱ្យនូវកន្លែងអង្គុយសម្រាប់មនុស្សរហូតដល់៤-៥នាក់។ កៅអីផ្នែកខាងមុខបានបំពាក់ទៅដោយប្រព័ន្ធបញ្ជារ Comfort Memory Package ដែលអាចកំណត់ទីតាំងកៅអី ទៅតាមទម្រង់របស់អ្នករហូតដល់១៤យ៉ាង។ រថយន្ត Cayenne Coupé នេះបានបំពាក់ទៅដោយម៉ាស៊ីន ៦ប ស៊ីឡាំង ដែលមានរួមជាមួយប្រព័ន្ធទែកបូ ចំណុះ៣លីត្រ (3.0 Litres turbo V6) ដែលអាចបញ្ចេញកម្លាំងរហូតដល់ ២៥០kW (340សេះ) ហើយនឹងកម្លាំងទំនាញរហូតដល់ ៤៥០Nm។ រថយន្តនេះ អាចបង្កើនល្បឿនពី 0 ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ៦.០វិនាទីប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រុមហ៊ុននេះបានផលិតរថយន្តដ៏ល្បីៗជាច្រើនដែលមានដូចជារថយន្ត Porsche 911 រថយន្ត Porsche 718 ដែលជារថយន្តស្ព័រ ទ្វាពីរ មានរូបរាងតូចច្រលឹង ប៉ុន្តែល្បឿនលឿន និង អាចបត់បែនក្នុងគ្រប់កាលៈទេសៈទាំងអស់ មិនថាផ្លូវកោង ឬ កាច់កុងប៉ុណ្ណានោះទេ។ ក្រៅពីរថយន្តស្ព័រទាំងពីរនេះហើយ ក៏មានរថយន្តជាប្រភេទរថយន្ត ទ្វាបួន និង SUV ផងដែរ ដូចជារថយន្ត Porsche Panamera, Porsche Macan និង Porsche Cayenne។
អតិថិជនដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញទៅមជ្ឈមណ្ឌល Porsche ភ្នំពេញ ដោយផ្ទាល់ដែលស្ថិតនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬទាក់ទងទៅលេខ 012-901-911 ដើម្បីឱ្យយល់កាន់តែជាក់ច្បាស់ ហើយក្រុមការងារផ្នែកលក់នឹងរងចាំបកស្រាយរាល់ចម្ងល់ ដែលអតិថិជនមានសម្រាប់គ្រប់រថយន្តទាំងអស់របស់ Porsche។ សូមទស្សនាវីដេអូរបស់រថយន្ត Porsche Cayenne Coupé https://www.facebook.com/porschecambodiaofficial/videos/773591766379950/ ៕