(ភ្នំពេញ)៖ ផ្សារទំនើបកសិផលឡេង ណាវ៉ាត្រា ដែលលក់តែកសិផលបន្លែផ្លែឈើ ត្រីសាច់ធម្មជាតិផលិតដោយកសិករខ្មែរ បានដាក់ឲ្យដំណើរការសាកល្បងហើយ កាលប៉ុន្មានថ្ងៃមកនេះ ដោយទទួលបានការគាំទ្រជាខ្លាំងពីមហាជន។ ក្រៅតែគុណភាព ផ្សារទំនើបមួយនេះបានសម្រួល ដល់ការកុម្មង់ទិញ របស់អតិថិជនកាន់តែងាយស្រួល គឺលោកអ្នកគ្រាន់តែចុចកុម្ម៉ង់ទិញតាម វិបសាយ ឬ Mobile app ឬទូរស័ព្ទមកលេខ ០១១ ៤៤៤ ៤៤៤ សម្រាប់ប្រព័ន្ធ Cellcard ឥតគិតថ្លៃ នោះខាងភ្នាក់ងារផ្សារ នឹងដឹកទំនិញដែលលោកអ្នកកុម្មង់ ជូនដល់ផ្ទះដោយឥតគិតថ្លៃតែម្ដង ក្នុងរយៈពេលតែ ២០នាទីប៉ុណ្ណោះ។
ជាការពិត សុខភាពប្រចាំថ្ងៃ ពិតជាសំខាន់ណាស់ លោកអ្នកត្រូវតែថែរក្សា និងប្រុងប្រយ័ត្នឲ្យបានមុតមាំ ម៉្យាងជំងឺកូវីត១៩ កំពុងតែវាយលុកស្ទើរពេញពិភពលោកទៅហើយ ដូច្នេះត្រូវតែបំប៉នសុខភាពឲ្យរឹងមាំ តាមរយៈការបរិភោគបន្លែ ផ្លែឈើឲ្យបានច្រើន។ ផ្សាភ្ជាប់ពីតម្រូវការរបស់អតិថិជនបច្ចុប្បន្ន ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា មានលក់បន្លែ ផ្លែឈើ ធម្មជាតិ គ្មានជាតិគីមី នាំឲ្យប៉ះពាល់សុខភាព។ ដូចនេះសម្រាប់លោកអ្នកដែលមិនចង់ចេញក្រៅផ្ទះ ធ្វើបាយម្ហូបពិសារជុំគ្រួសារ គឺពិតជាងាយស្រួលណាស់ ដែលមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះបែបនេះ។
-សម្រាប់ទីតាំងផ្សារ គឺស្ថិតនៅអាគារ #S៣-១៧ អគារអូឡាំព្យា ផ្លូវឧកញ៉ាទេពផន (១៨២) សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ -Mobile App (Playstore)៖ Navatra Market «សូមដោនឡូត»។
-លេខទូរស័ព្ទកុម្ម៉ង់ទិញ៖ ០១១ ៤៤៤ ៤៤៤ (សម្រាប់ Cellcard ឥតគិតថ្លៃ)៕