(ភ្នំពេញ)៖ ពលរដ្ឋខ្មែរដែលមានបញ្ហាសុខភាព ឬត្រូវការពិនិត្យសុខភាពឲ្យបានជាក់លាក់ លែងបារម្ភពីការធ្វើដំណើរទៅកាន់ប្រទេសជិតខាងឬទៅសិង្ហបុរីទៀតហើយ នោះក៏ដោយសារមន្ទីរពេទ្យអន្តរជាតិថ្មីមួយ ដឹ ប្រេស្ទីហ្ស៍ (The Prestige Hospital) នឹងបើកដំណើរការនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។
លោកបណ្ឌិត ថេយ គ្រីស្តូហ្វ័រ នាយកប្រតិបត្តិរបស់មន្ទីរពេទ្យ The Prestige Hospital បានមានប្រសាសន៍ថា “សេវាកម្មនិងស្តង់ដារដែលយើងនាំមកកម្ពុជាសុទ្ធតែលំដាប់អន្តរជាតិ និងតាមវិធីសាស្រ្តថែទាំសុខភាពរបស់សិង្ហបុរី ដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំនាញដ៏ល្អបំផុត ជាមួយនឹងឧបករណ៍ទំនើបចុងក្រោយ” ។
មន្ទីរពេទ្យ The Prestige Hospital ស្ថិតនៅខាងត្បូងផ្សារកាប់គោ (ក្បែរវិមានឯករាជ្យ) ត្រូវបានបង្កើតឡើងក្នុងបំណងចូលរួមចំណែកលើកស្ទួយវិស័យសុខាភិបាលនិងសុខមាលភាពរបស់ពលរដ្ឋកម្ពុជា និងដើម្បីជួយសម្រួលដល់បងប្អូនដែលមានបញ្ហាសុខភាពហើយត្រូវការសេវាពេទ្យលំដាប់ស្តង់ដារខ្ពស់ ដោយពុំចាំបាច់ចំណាយថវិការច្រើននិងពេលវេលាយូរដូចការធ្វើដំណើរទៅកាន់ប្រទេសថៃឬសិង្ហបុរីទៀតឡើយ។
មន្ទីរពេទ្យ The Prestige Hospital គ្រប់គ្រងដោយអ្នកដឹកនាំកំពូលផ្នែកថែទាំសុខភាពអន្តរជាតិ និងរួមគ្នាជាមួយអ្នកជំនាញនិងវេជ្ជបណ្ឌិតជាច្រើនមកពី សិង្ហបុរី បារាំង អាមេរិក និងកាណាដា។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងបញ្ហសុខភាព ការពិគ្រោះយោបល់ និងការព្យាបាលជំងឺគ្រប់ប្រភេទ សូមទំនាក់ទំនង៖ អគារលេខ ១៦ & ១៨ ផ្លូវលេខ ២១ (ខាងត្បូងផ្សារកាប់គោ វិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ។ ទូរសព្ទ៖ 085 68 95 68; 098 68 95 68; 067 68 95 68