(ភ្នំពេញ)៖ ក្រុមហ៊ុន Oxley Gem (Cambodia) Co., Ltd ហៅកាត់ Oxley Gem ដែលជាក្រុមហ៊ុនម្ចាស់គម្រោងអភិវឌ្ឍន៍ចម្រុះ The Peak Hotel ស្ថិតនៅបណ្តោយវិថីសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រកាសជាផ្លូវការថា ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd ហៅកាត់ CRUCG បានកាន់កាប់ការដ្ឋានជាផ្លូវការ និងបានចាប់ផ្ដើមធ្វើការងារ ចាប់ពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះហើយ។
លោក Jia Ruo Hua នាយកគ្រប់គ្រងទូទៅនៃសាខាក្រុមហ៊ុន CRUCG ប្រចាំកម្ពុជា បានថ្លែងថា៖ «យើងបានបង្កើតក្រុមបច្ចេកទេសផ្នែកសំណង់ដ៏រឹងមាំមួយនៅប្រទេសកម្ពុជា ដើម្បីធានាថាគម្រោងនេះអាចនឹងត្រូវបានបញ្ចប់ទាន់ពេលវេលា ហើយធានាបាននូវសុវត្ថិភាព និងគុណភាពខ្ពស់បំផុត»។
ក្នុងពេលដ៏ខ្លីក្រោយពីកាន់កាប់ការដ្ឋានជាផ្លូវការ ក្រុមហ៊ុន CRUCG បានបង្កើនសន្ទុះនៃការសាងសង់យ៉ាងល្អប្រសើរ ដោយបានសម្រេចការតំឡើងនូវស្រទាប់ការពារជញ្ជាំងផ្នែកខាងក្រៅនៃអគារផ្សារទំនើបរបស់គម្រោង The Peak។
ជាមួយការធានា និងប្ដេជ្ញាចិត្តយ៉ាងមោះមុតពីក្រុមហ៊ុន CRUCG ក្រុមហ៊ុន Oxley Gem ជឿជាក់ថាគម្រោង The Peak នឹងក្លាយជាអគារតំណាងមួយនៅក្នុងប្រទេសកម្ពុជាទាំងមូល៕