Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំផ្អាកការប្រមូលផ្តុំការហាត់ហ្វឹកហ្វឺន ការបរិភោគអាហារ និងការស្នាក់នៅរួមគ្នារបស់កីឡាករ ជាបណ្តោះអាសន្ន ដើម្បីបង្ការជំងឺ Covid-19 (Video inside)

18-03-2020 16:31

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានប្រាប់ដល់ប្រធានសហព័ន្ធកីឡាជាតិទាំង៣២ សុំឲ្យការប្រមូលផ្តុំការហាត់ហ្វឹកហ្វឺន ការបរិភោគអាហារ និងការស្នាក់នៅរួមគ្នា របស់កីឡាករ កីឡាការិនីទាំង៣២ប្រភេទកីឡា ជាបណ្តោះអាសន្ន ក្នុងឆ្នាំ២០២០។

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបញ្ជាក់ថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ក្រសួងសូមណែនាំដល់សហព័ន្ធកីឡាជាតិទាំង៣២ នៃប្រភេទកីឡាថ្នាក់ ដែលបានធ្វើការប្រមូលផ្តុំ ក្នុងឆ្នាំ២០២០ដូចខាងក្រោម៖

១៖ ផ្អាកការប្រមូលផ្តុំការហ្វឹកហ្វឺន ការបរិភោកអាហារ និងការស្នាក់នៅរួមគ្នារបស់ក្រុមកីឡាថ្នាល ជាបណ្តោះអាស្ននទាំង២ កន្លែង ចាប់ថ្ងៃទី១៨ ខែមីនានេះ រហូតដល់មានការជូនដំណឹងថ្មី។

២៖ ចំពោះរបបអាហារប្រចាំថ្ងៃ ក្រសួងនឹងបើកផ្តល់ថវិកាជូនកីឡាករ កីឡាការិនីថ្នាល នៅពេលបើកប្រាក់ឧបត្ថម្ភប្រចាំខែ។

៣៖ សូមបង្កើនការលាងដៃ ជាមួយនឹងទឹកអាល់កុល ឬសាប៊ូ និងសម្អាតបរិវេណហ្វឹកហាត់ ឲ្យបានល្អប្រសើរ៕