(ភ្នំពេញ)៖ កាន់តែអស្ចារ្យពីធនាគារឈីហ្វ រាល់អតិថិជនដែលបានការបើកគណនីមូលប្បទានបត្រ ពីធនាគារ ឈីហ្វ នឹងទទួលបានសៀវភៅមូលប្បទានបត្រ១ក្បាល ដោយឥតគិតថ្លៃ ជាមួយនឹងការផ្តល់ជូននូវលក្ខខណ្ឌងាយៗ លើដំណើរការ និងការអនុម័តប្រាក់កម្ចីបានយ៉ាងឆាប់រហ័សផងដែរ ការផ្តល់ជូននេះមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ មិថុនា ឆ្នាំ២០២0។

សូមបញ្ជាក់ថា ធនាគារឈីហ្វ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ធ្វើអាជីវកម្មជាធនាគារឯកទេសនៅកម្ពុជានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣។ ដោយសារការកើនឡើងនូវតម្រូវការសេវាកម្មធនាគារ ធនាគារត្រូវបានលើកទឹកចិត្តដើម្បីពង្រីកនូវសេវាកម្មទាំងនេះដោយទទួលបានភាពជោគជ័យជាបន្តបន្ទាប់ នៃប្រតិបត្តិការរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអ៊ិលស៊ី ក៏បានកម្លាយខ្លួនជោគជ័យទៅជាធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ផងដែរ។

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់៖ https://www.chiefbank.com.kh/ ព័ត៌មានបន្ថែម៖ 023 900 878/ 089 333 847៕