(ភ្នំពេញ)៖ ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា (កូវីដ១៩) ដែលកំពុងបង្កផលប៉ះពាល់លើប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក តួយ៉ាងដូចជា ការបិទសាលារៀន អាជីវកម្ម ជើងហោះហើរ និងព្រឹត្តិការណ៍ធំៗជាច្រើននៅជុំវិញពិភពលោក។ ក្នុងស្មារតីប្រយុទ្ធប្រឆំាង និងការពារការីករាលដាលនៃវីរុសកូរ៉ូណាថ្មីនេះ គណៈគ្រប់គ្រងនៃក្រុមហ៊ុន Realestate.com.kh បានសម្រេចចិត្តលើកពេលប្រារព្ធពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យឆ្នាំ២០២០ (Home & Lifestyle Expo 2020) កំណត់យកថ្ងៃថ្មីជំនួសវិញ គឺថ្ងៃទី៧ និង៨ ខែសីហា ឆ្នាំ២០២០។

ពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យឆ្នាំ២០២០ ត្រូវបានលើកពេលធ្វើទៅថ្ងៃទី៧ និង៨ ខែសីហា ពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យឆ្នាំ២០២០ គីជាមហាព្រឹត្តិការណ៍តាំងពិព័រណ៍ដ៏មានប្រជាប្រិយ ភាពមួយដែលត្រូវបានរៀបចំឡើងមួយឆ្នាំម្ដងដោយក្រុមហ៊ុន Realestate.com.kh។ ព្រីត្តិការណ៍ពិព័រណ៍នេះ ត្រូវបានកំណត់កាលបរិច្ឆេទធ្វើនៅថ្ងៃទី២៤ និង២៥ ខែមេសា ប៉ុន្ដែដោយសារតែការរីករាលដាលយ៉ាង គំហុកនៃវីរុសកូរ៉ូណាដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរកំរិតសកលលោក គណៈគ្រប់គ្រងនៃ ក្រុមហ៊ុន Realestate.com.kh​ បានសម្រេចចិត្តលើកថ្ងៃធ្វើពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យឆ្នាំ ២០២០នេះទៅធ្វើនៅថ្ងៃទី ៧ និង ៨ ខែសីហាជំនួសវិញ។

លោក Thomas O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានលើកឡើងថា «ការសម្រេចលើកថ្ងៃធ្វើពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យ ត្រូវបានធ្វើឡើងដោយផ្អែកលើកាតព្វកិច្ចនៃការយកចិត្តទុកដាក់ មិនត្រឹមតែចំពោះនិយោជិករបស់ក្រុមហ៊ុន Realestate.com.kh ម្ចាស់ឧបត្ថម្ភកម្មវិធី អ្នកតាំងពិព័រណ៍ និងដៃគូពាក់ព័ន្ធរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ យើងមានការយក ចិត្តទុកដាក់យ៉ាងខ្ពស់ពីសុវត្ថិភាព និងសុខុមាលភាពរបស់អ្នកចូលរួមទស្សនានៅក្នុងពិព័រណ៍របស់យើង។ ទោះបីជាចំនួននៃអ្នកចុះឈ្មោះចូលរួមនៅតែបន្ដកើនឡើងយ៉ាងណាក្ដី យើងមិនអាចសន្យាថា នឹងមានអ្នកចូលរួមច្រើនកុះករនៅថ្ងៃកាលបរិច្ឆេទចាស់ដែលបានកំណត់នោះទេ»។ គ្រប់វិស័យទាំងអស់ ទាំងសាធារណ និងឯកជននៅទូទាំងពិភពលោក បានកំពុងប្រើប្រាស់នូវមធ្យោបាយ និងចំណាត់ការផ្សេងៗក្នុងកិច្ចខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ដូច្នេះប្រសិនបើយើង នៅបន្ដប្រារព្ធធ្វើពិព័រណ៍របស់យើងនៅខែមេសា មានន័យថាយើងពិតជាគ្មានទំនួលខុសត្រូវឡើង»។

ក្នុងនោះផងដែរ ពិព័រណ៍នេះ នឹងផ្ដល់ផលប្រយោជន៍កាន់តែច្រើនទៅដល់អ្នកចូលរួមតាំងពិព័រណ៍ ពីព្រោះក្រុមហ៊ុន Realestate.com.kh បានសម្រេចចិត្តដាក់បញ្ចូលគ្នានូវព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំចំនួនពីររបស់ខ្លួន គឺ Home & Lifestyle Expo និង Realestate.com.kh Expo ជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងជា ប្រចាំឆ្នាំនៅខែតុលានៅឯសណ្ឋាគារ Naga World។

លោកបន្ដថា Realestate.com.kh Expo ជាព្រឹត្តិការណ៍ពិព័រណ៍ ដែលទាក់ទាញភាគច្រើនវិនិយោគិនជនជាតិបរទេស និងជនជាតិខ្មែរដែលមានជីវភាពធូធារ។ «យើងនឹងបញ្ចូលគ្នានូវព្រឹត្តិការណ៍ពិព័រណ៍ Home & Lifestyle Expo និង Realestate.com.kh Expo ធ្វើវាជាពិព័រណ៍ដ៏ធំអស្ចារ្យមួយដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី៧ និង៨ ខែសីហា ឆ្នាំ២០២០។ ព្រឹត្តិការណ៍នេះនឹងផ្ដល់ឲ្យអ្នកចូលរួមតាំងពិព័រណ៍នូវផលប្រយោជន៍កាន់តែច្រើនបន្ថែមទៀត។ យើងនឹងមិនបញ្ឈប់ការផ្សព្វផ្សាយពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យនោះទេ។ យើងនឹងបន្ដធ្វើការផ្សព្វផ្សាយពីពិព័រណ៍នេះ ជាមួយកាលបរិច្ឆេទថ្មី»

 ការពន្យារពេលនេះនឹងផ្ដល់ផលប្រយោជន៍កាន់តែច្រើនទៅដល់អ្នកចូលរួមទស្សនា បើទោះបីជាការបញ្ចូលគ្នានេះហាក់ដូចជាមានផលអវិជ្ជមានតិចតួច ទៅដល់ក្រុមហ៊ុន Realestate.com.kh ប៉ុន្ដែអ្នកចូលរួមទស្សនា និងអ្នកចូលរួមតាំងពិព័រណ៍ទាំងអស់អាចចាត់ទុកថានេះ គឺជាការនាំមកជូនដ៏ល្អអស្ចារ្យបំផុត។ ព្រឹត្តិការណ៍នេះនឹងនាំមកជូននូវគម្រោងបុរី និងខុនដូជាច្រើនជាមួយតម្លៃផ្សេងៗគ្នា ដែលសមស្របជាមួយមនុស្សគ្រប់ស្រទាប់វណ្ណៈ ដែលមានបំណងចង់ទិញអចលនទ្រព្យ និងសម្ភារផ្សេងៗ។ លើសពីនេះទៅទៀតព្រឹត្តិការណ៍នេះក៏នាំមកជូននូវ វិស័យជាប់ពាក់ព័ន្ធផ្សេងទៀតរួមមាន ធនាគារ មីក្រូហរិញ្ញវត្ថុ រចនាម៉ូត សំណង់ និង ក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជា យានយន្ដ ម៉ូតូ ទូរស័ព្ទ សម្ភារក្នុងផ្ទះ គ្រឿងសង្ហារិម គ្រឿងអលង្ការ សម្ភារកីឡា និងរបស់របរជាច្រើនផ្សេងទៀត។

ក្នុងពិព័រណ៍នេះក៏មានការរៀបចំជាសិក្ខាសាលាជាច្រើនលើប្រធានបទផ្សេងៗគ្នាដែលជាប់ទាក់ទងជាមួយវិស័យអចលនទ្រព្យ និងវិស័យដែលជាប់ពាក់ព័ន្ធផ្សេងទៀត។ មានតម្រូវការខ្ពស់សម្រាប់ស្ដង់ដែលនៅសល់ ទោះបីមានវិបត្ដិបច្ចុប្បន្ន ដែលបណ្តាលមកពីវីរុសកូរ៉ូណាក៏ដោយ ក៏ចំនួនក្រុមហ៊ុនដែលបានចុះឈ្មោះចូលរួមពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យឆ្នាំ២០២០ នៅតែបន្តកើនឡើង។ ស្តង់ជាង៧៥% ត្រូវបានលក់អស់ហើយ។ ជាមួយការរួមបញ្ចូលគ្នានៃពិព័រណ៍ Home & Lifestyle Expo និងRealestate.com.kh Expo នោះ យើងរំពឹងថានឹងមានតម្រូវការខ្ពស់សម្រាប់ស្ដង់ដែលនៅសល់ ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍនានាដែលមានបំណងចង់ចូលរួម យោងទៅតាមលោក O’Sullivan ។

បើទោះបីជាក្រុមហ៊ុន Realestate.com.kh ត្រូវចំណាយប្រាក់បន្ថែមសម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍ ពិព័រណ៍ពីរក្នុងពេលតែមួយក៏ដោយ ក្រុមហ៊ុននឹងមិនតម្រូវឲ្យអ្នកចូលរួមតាំងពិព័រណ៍ដែលបានទិញ ស្ដង់រួចបង់ប្រាក់បន្ថែមនោះទេ។ ប៉ុន្ដែសម្រាប់ក្រុមហ៊ុនដែលមិនទាន់បានទិញស្ដង់ ហើយមានបំណង ចង់ចូលរួមពិព័រណ៍នេះនឹងត្រូវទិញក្នុងតម្លៃកំណត់ថ្មីដែលត្រូវបានតម្លើងថ្លៃចំនួន២៥% បើប្រៀបធៀបជាមួយតម្លៃចាស់ លោក O’Sullivan បញ្ជាក់បន្ថែម។

ជាមួយការបញ្ចូលព្រឹត្តិការណ៍ពិព័រណ៍ទាំងពីរនេះចូលគ្នា នឹងផ្ដល់ជូនផលប្រយោជន៍កាន់តែច្រើនទៅដល់ ម្ចាស់ឧបត្ថម្ភកម្មវិធី និងអ្នកចូលរួមតាំងពិព័រណ៍ ជាមួយសកម្មភាពផ្សព្វផ្សាយជាច្រើនមុនពេលព្រឹត្តិ ការណ៍នេះមកដល់ ដែលនេះជាការចំណាយបន្ថែមរបស់ក្រុមហ៊ុន Realestate.com.kh។ សម្រាប់អ្នកចូល រួមតាំងពិព័រណ៍ដែលបានជាវស្ដង់រួចហើយ នឹងមិនត្រូវចំណាយបន្ថែមលើអ្វីទាំងអស់។

ក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជាដែលនឹងចូលរួមពិព័រណ៍រួមមាន៖
Tnaot News, Sing Meng Media, Morganford Investment (Cambodia) Co., Ltd, Urban Village, La Vista One, Garden One, Huibang International Real Estate Co.,Ltd, Prince Huan Yu Real Estate (Cambodia) Group, Creed Development Group, JV Parc 21 Residence, The Peninsula Private Residences, The Hexa Condo, Golden Century, Dara Sakor, E City, Borey VIP, Borey Lorn City, Borey The Flora, Borey Mongkul Phnom Penh, Borey Eden Garden, Aristo Developers, CBRE Cambodia, Pointer Real Estate, LL Property Services,Urban Living Solutions, MZ Design, ACMA Hitachi, Lotus Broadcasting Services, E&A Consultant Co., Ltd, At Solutions, Camprof Properties, Leedon Heights, Le Conde, AIMSCambodia, Modern House 01, Beyond Design, KH Land, Modern Condo, Vue Aston, Monet & Go Home Condo, Romdual City, Rest & Go, CAR 4 you bringing LEVDEO, E-GREEN & FOTO Brands និង TF Motors (Cambodia) ដែលជាម៉ាករបស់ក្រុមហ៊ុន MG៕

ព័ត៌មានលម្អិត៖ https://www.realestate.com.kh/km/