(អារ៉ាប៊ីសាអូឌីត)៖ ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត បានប្រកាសនៅថ្ងៃសៅរ៍នេះថា ទណ្ឌិតដែលជាភេរវករចំនួន ៤៧នាក់ត្រូវបានកាត់ទោសប្រហារជីវិត ពាក់ព័ន្ធនឹងអំពើភេរវកម្ម នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦។
នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ទណ្ឌិតទាំង ៤៧នាក់នេះ ត្រូវបានកាត់ទោសប្រហារជីវិតដោយជាប់ពាក់ព័ន្ធទៅនឹងករណីរៀបចំ និងធ្វើភេរវកម្ម ដោយបានជ្រើសរើសទីប្រជុំជនសម្បូរដោយមនុស្ស និងកងកម្លាំងសន្តិសុខ។ ក្រុមមនុស្សទាំងនេះ បានជាប់ព័ន្ធទៅនឹងករណីធ្វើភេរវកម្មកាលពីចន្លោះឆ្នាំ២០០៣-២០០៦ ដែលមានក្រុមអាល់កៃដា ជាអ្នកបញ្ជា។
ក្នុងចំណោមទណ្ឌិតទាំង ៤៧នាក់នោះ មានជនជាតិអារ៉ាប៊ី ៤៥នាក់, ជនជាតិកាណាដាម្នាក់ និងអេហ្ស៊ីបម្នាក់។ ដោយអ្នកទាំងនេះ ធ្លាប់បានឆ្លងកាត់ការវ៉ឺកហាត់ទៅលើជំនាញភេរវកម្ម និងធ្លាប់បានធ្វើភេរវកម្មជាច្រើនដង៕