(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងថា មានភ្ញៀវទេសចរប្រមាណ ១លាននាក់ បានទៅកម្សាន្តនៅតំបន់ទេសចរណ៍នានា ដើម្បីឆ្លងឆ្នាំចាស់២០១៥ ចូលទៅកាន់ឆ្នាំថ្មី២០១៦។ តំបន់ទេសចរទទួលបានភ្ញៀវច្រើនជាងគេមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កំពត កែប គ្រាខេត្តបាត់ដំបងចំនួនទេសចរ បានកើនឡើង១០០ភាគរយ នៅឆ្នាំ២០១៦នេះ។
ថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ លោក ថោង ខុន បានបង្ហាញការភ្ញាក់ផ្អើលថា មានប្រជា ពលរដ្ឋខ្មែរជាច្រើន បានធ្វើដំណើរដំណើរទៅកាន់តំបន់ទេសចរណ៍នានា ដើម្បីរង់ចាំឆ្លងឆ្នាំជាមួយក្រុមគ្រួសារ មិត្តភក្តិ និងអ្នករួម ការងារជាដើម។
លោករដ្ឋមន្រ្តី បានរៀបរាប់ពីទិន្នន័យអ្នកទៅកាន់តំបន់ទេសចរសំខាន់ៗផងដែរ ដូចជាខេត្តព្រះសីហនុ ទទួលបានភ្ញៀវប្រមាណជា ៧-៨ម៉ឺននាក់ ខេត្តសៀមរាប ១៥ម៉ឺននាក់ ភ្នំបូកគោក្នុងខេត្តកំពតប្រមាណ ៦ពាន់នាក់ ខេត្តបាត់ដំបងជាង ១ម៉ឺននាក់ ខណៈ បណ្តាលខេត្តនៅភូមិភាគឦសានតំបន់ទេសចរណ៍ធម្មជាតិ ដូចជារតនគិរី មណ្ឌលគិរី ក៏ទទួលបានភ្ញៀវទេសចរច្រើនផងដែរ។
លោក ថោង ខុន បានធ្វើការកត់សម្គាល់ថា ស្ទើរនៅគ្រប់គោលដៅទេសចរណ៍សំខាន់ៗ មានភ្ញៀវទេសចរកើនឡើងប្រមាណពី ១០ទៅ ២០ភាគរយ ហើយការកើនឡើងនេះ មិនត្រឹមតែភ្ញៀវជាតិនោះទេ ភ្ញៀវអន្តរជាតិ ក៏កើនឡើងផងដែរ។
លោក ថោង ខុន បានធ្វើការគូសបញ្ជាក់ថា ការកើនឡើងភ្ញៀវទេសចរនេះ ដោយសារកត្តាជីវភាពរបស់ប្រជាពលរដ្ឋ និងការរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខសង្គម ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលផងដែរ។
លោករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «ឆ្នាំនេះល្អមែនទែន ប្រជាពលរដ្ឋគាត់បានសម្រុកទៅលេងកម្សាន្តនៅតាមតំបន់កម្សាន្តនានា មានការកើនឡើងច្រើនជាងបណ្តាឆ្នាំកន្លងទៅ។ ការកើនឡើងនេះ ដោយសារប្រជាពលរដ្ឋគាត់មានកម្រិតជីវភាពល្អប្រសើរ ជា ពិសេសប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គមល្អ ហើយរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍន៍ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានស្រួល»។
លោក ថោង ខុន បានគូសបញ្ជាក់ផងដែរថា ផ្ទះសំណាក់ សណ្ឋាគារ នៅខេត្តព្រះសីហនុ សៀមរាប និងលើភ្នំបូកគោជាដើម ត្រូវ ពេញណែនទាំងអស់ ដោយភ្ញៀវជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា នៅរាត្រីឆ្លងឆ្នាំ២០១៥ ចូលឆ្នាំ២០១៦កន្លងទៅនេះ នៅក្នុងរាជធានីភ្នំពេញ ក៏មានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេស ចរណ៍អន្តរជាតិយ៉ាងច្រើនកកកុញផងដែរ បាននាំគ្នាចូលរួមអបអរសាទររាត្រីឆ្លងឆ្នាំចាស់ ចូលទៅកាន់ឆ្នាំថ្មី៕
ទិដ្ឋភាពរាជធានីភ្នំពេញនារាត្រីឆ្លងឆ្នាំ ២០១៥ ចូលឆ្នាំ ២០១៦ទិដ្ឋភាពរាជធានីភ្នំពេញ នារាត្រីឆ្លងឆ្នាំ ២០១៥ ឈានចូល ឆ្នាំ ២០១៦
Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, December 31, 2015