(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ចេញសេចក្តីជូនដំណឹងផ្លូវការ ស្តីពីការប្រកាសបើកផ្ដល់ឥណទានគាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផល កសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទំហំទឹកប្រាក់៥០លានដុល្លារ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ថា «សូមអញ្ជើញម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដែលមានតម្រូវការ ឥណទានសម្រាប់ពង្រីកអាជីវកម្ម មកដាក់ពាក្យស្នើសុំឥណទានក្រោម កម្មវិធីហិរញ្ញប្បទានពិសេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៖