(អាមេរិក)៖ មើលទៅឥណ្ឌាមិនត្រឹមតែជាប្រទេសចាប់ចំណាក់ទី២ ដែលមានអ្នកប្រើ Facebook ច្រើនជាងគេប៉ុណ្ណោះទេ សូម្បីតែចំនួនអ្នកប្រើប្រាស់ស្មាតហ្វូន ក៏ស្ថិតនៅលំដាប់ទី២ផងដែរ។ សារព័ត៌មាន Bloomberg បានចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ថា ចាប់តាំងពីខែតុលាមក ចំនួនអ្នក ប្រើប្រាស់ស្មាតហ្វូ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១ពាន់លាននាក់។ នៅខែកញ្ញា ចំនួនអ្នកប្រើស្មាតហ្វូនបានកើនឡើង ៧ភាគរយបន្ថែមទៀត ដែលសរុបទាំងអស់ ១,០៣ពាន់លាននាក់ ដោយបានវាយផ្ដួលសហរដ្ឋអាមេរិក។
ចាប់តាំងពីឆ្នាំ ២០០៨មក អ្នកប្រើប្រាស់ស្មាតហ្វូន នៅក្នុងប្រទេសឥណ្ឌា បានបន្តកើនឡើងជាលំដាប់ ដោយបានដេញតាមប្រទេសចិន។ កាលនោះ ចំនួនអ្នកប្រើប្រាស់ស្មាតហ្វូន នៅសហរដ្ឋអាមេរិក បានច្រើនជាង ១០០លាននាក់ ខណៈដែលឥណ្ឌ បានកើនដល់ជាង ៨០០លាននាក់។
កត្ដាដែលជំរុញឲ្យចំនួនអ្នកប្រើប្រាស់ស្មាតហ្វូន នៅក្នុងប្រទេសឥណ្ឌាកើនឡើង ឆាប់រហ័សដូច្នេះគឺត្រូវបាន ក្រុមអ្នកវិភាគលើកឡើងថា មកពីកត្តានយោបាយធំជាងគេ។ ស្ថានភាពនយោបាយនៅក្នុងប្រទេសឥណ្ឌាគឺមានស្ថិរភាព ដែលបានជំរុញឲ្យអ្នកវិនិយោគទុកជាច្រើន បានបោះពួយសំដៅ ទៅកាន់ប្រទេសឥណ្ឌា និងបានជួយឲ្យសេដ្ឋកិច្ច ឥណ្ឌាកើនឡើង។ កត្តាតូចមួយទៀត គឺបច្ចុប្បន្នមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បាននាំគ្នាទៅបង្កើត និងបង្កើនអាជីវកម្មនៅឥណ្ឌា និងបានបញ្ចុះតម្លៃ ទៅលើស្មាតហ្វូន៕