ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសលើកពេលសន្និបាត បូកសរុបការងារប្រចាំឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លង COVID-19
17-03-2020 18:36
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញប្រកាសលើកពេល សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លង COVID-19។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមីនានេះ។
ក្រសួងបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ គ្រោងធ្វើនៅថ្ងៃទី០៧-០៨ ខែមេសា ឆ្នាំ២០២០ ត្រូវលើកពេលរហូតដល់មានការជូនដំណឹងថ្មី៕