(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន ដែលធ្លាប់បង់ថ្លៃសេវាប្រមូលសំណល់រឹងជូនក្រុមហ៊ុនស៊ីនទ្រី ដោយផ្ទាល់ (មិនបង់តាមវិក្កយបត្រអគ្គិសនីកម្ពុជា) ចាប់ពីពេលនេះតទៅ សូមអញ្ជើញមកទំនាក់ទំនងជាមួយរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីបញ្ចូលទិន្នន័យ និងលេខសំគាល់អតិថិជន (ID) សម្រាប់បង់ថ្លៃ សេវាប្រមូលសំរាម និងសំណល់រឹង។
ក្រោយពីទទួលបានលេខសំគាល់អតិថិជន (ID) រួចហើយ បងប្អូនប្រជាពលរដ្ឋ ឬក្រុមហ៊ុនឯកជន ត្រូវរួសរាន់ទូទាត់ថ្លៃសេវាសំរាមជូនរដ្ឋាករស្វយ័ត្នគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញជាកំហិត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន រួសរាន់ធ្វើទំនាក់ទំនងមករដ្ឋាករស្វយ័ត្នគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ និងមកបង់ថ្លៃប្រមូលសំរាម សំរាប់ខែមករា និងខែកុម្ភៈ ឆ្នាំ២០២០ និងខែបន្តបន្ទាប់ទៀតអោយទាន់ពេលវេលា ជៀសវាងរងការទទួលវិធានការនានា របស់រដ្ឋបាលរាជធានីភ្នំពេញ៕