(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ នេះបើយោងតាមលិខិតរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។
ការប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទនៅទូទាំងប្រទេសនេះ រួមមាន សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រឹស្ត និងសាសនាផ្សេងៗទៀត ហើយចាប់អនុវត្តពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ រហូតដល់ស្ថានភាពជំងឺកូវីដមានភាពធូរស្រាល។