(ភ្នំពេញ)៖ ដោយមានការសហការ រវាងស្ថានីយទូរទស្សន៍ ដ៏ល្បីនៅកម្ពុជា CNC ជាមួយ Fresh News TV ធ្វើឲ្យ លោកអ្នកអាចមើលការផ្សាយបន្តផ្ទាល់ពី CNC នៅលើទូរស័ព្ទ និងគេហទំព័រពីកម្មវិធីប្រដាល់នៅសង្វៀន CNC ប្ញស្សីកែវ «កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៣» ទម្ងន់៦៥គីឡូក្រាម នាថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៦៖០០ ដល់ម៉ោង ៨៖០០នាទីយប់ ។

៤ប្រកួតសម្រាប់រាត្រីនេះមានកីឡាករ សុខ វាសនា ប៉ះ ឡុង សំណាង, ភិន សុទី ជួប បល្ល័ង្កថង ស. បាបួសាយ, ហេង វិឆ័យ ប៉ះ សរ រាជសីហ៍ និងកីឡាករ រស់ វិបុល ជួបជើងខ្លាំងថៃ សងឃុំ ប្រាក់ឌូឆៃ ។

សូមរង់ចាំទស្សនាផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ CNC និងលើទូរស័ព្ទដៃរបស់លោកអ្នកជាមួយ Fresh News TV ចាប់ពីម៉ោង ៦៖០០ នាទីយប់នេះកុំបីខាន ៕