(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកពេលសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសប្រចាំឆ្នាំ២០១៩-២០២០ និងទិសដៅការងារសម្រាប់ ឆ្នាំ២០២០-២០២១។
នេះបើតាមសេចក្ដីជូនដំណឹងស្ដីពី ការលើកពេលសន្និបាត បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេស ប្រចាំឆ្នាំ២០១៩-២០២០ និងទិសដៅការងារសម្រាប់ ឆ្នាំ២០២០-២០២១ របស់ក្រសួងកសិកម្ម។
សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា តាមការគ្រោងទុកសន្និបាតក្រសួងកសិកម្ម គ្រោងនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៩-២០ និង២៣ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងបានបញ្ជាក់ថា ការសម្រេចលើកពេលនេះ ដោយសារបច្ចុប្បន្នជំងឺកូរីដ១៩ កំពុងរីករាលដាលជាសកល ដែលនាំឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងទាមទារឲ្យមានវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល់ នៃជំងឺនេះ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងកសិកម្ម៖