(អ៊ីរ៉ង់)៖ មន្ត្រីការពារជាតិជាន់ខ្ពស់អ៊ីរ៉ង់ បានបង្ហើបឲ្យដឹងថា ខ្លួននឹងផលិតមីស៊ីលបាញ់ផ្លោងរយៈចម្ងាយឆ្ងាយ ដើម្បីឆ្លើយតបទៅកាន់ការដាក់ទណ្ឌកម្មថ្មីពីសំណាក់សហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦។
លោក Mohsen Rezaei លេខាធិការក្រុមប្រឹក្សាចាំបាច់អ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ជាប្រទេសមួយដែលសម្បូរដោយជាតិអ៊ុយរ៉ាញ៉ូម ហើយការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកទៅលើកម្មវិធីផលិតមីស៊ីលផ្លោងគឺជាការទះកំផ្លៀងដ៏ខ្លាំងមួយសម្រាប់ប្រទេសអ៊ីរ៉ង់។
លោកបានបញ្ជាក់បន្ថែមទៀតថា សហរដ្ឋអាមេរិកនឹងស្ដាយក្រោយចំពោះឥរិយាបទរបស់ខ្លួន ព្រោះថាអ្វីដែលអាមេរិកធ្វើនោះគឺវាមិនទទួលបានផលចំណេញនោះទេ ផ្ទុយទៅវិញគឺមានតែខាតបង់។
ប្រធានាធិបតីអ៊ីរ៉ាក់ លោក Hassan Rouhani បានបញ្ជាឲ្យបង្កើនសមត្ថភាពក្នុងការផលិតមីស៊ីល ដើម្បីជំរុញឲ្យប្រទេសអ៊ីរ៉ាក់មានលទ្ធភាពគ្រប់គ្រងក្នុងការការពារប្រទេស ពីការឈ្លានពាន។