(ភ្នំពេញ)៖ លោកស្រី យឹម វណ្ណា អាយុ៣៤ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបាត់បង្កាន់ដៃទទួលពាក្យច្បាប់ដើមមួយកន្លែងទំហំ ៣០០ម៉ែត្រក្រឡា ភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសាររុះរើផ្ទះ ហើយមិនដឹងច្រឡំដៃទុកនៅកន្លែងណានោះឡើយ។
លោកស្រីបានអំពាវនាវថា បើបងប្អូនណារើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់ លោកស្រីមិនទទួលខុសត្រូវឡើយ ព្រមទាំងបានដាក់ពាក្យបណ្តឹងទៅកាន់អភិបាលខណ្ឌដង្កោផងដែរ។
*ដីប្លង់ទី១ មានព្រំប្រទល់ខាងជើងទល់នឹងចំណីផ្លូវបេតុង ខាងកើតទល់នឹង F5, G5, ខាងត្បូងទល់នឹចំណីផ្លូវបេតុង និងខាងលិចទល់នឹង F7, G7។
*ដីប្លង់ទី២ មានព្រំប្រទល់ខាងជើងទល់នឹងចំណីផ្លូវបេតុង, ខាងកើតទល់នឹង F4, G4, ខាងត្បូងទល់នឹងចំណីផ្លូវបេតុង និងខាងលិចទល់នឹងF6 G6៕