កុំឲ្យថ្ងៃសប្បាយក្លាយជាកើតទុក្ខដោយសារគ្រោះថ្នាក់ចរាចរណ៍! ស្លាប់៦នាក់ និងរបួស៣៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែមីនាម្សិលមិញ
17-03-2020 06:48
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល១៥នាក់ និងរបួសធ្ងន់១៨នាក់ ក្នុងនោះមិនពាក់មួក១៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង, ស្រវឹង, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ៕