(ភ្នំពេញ)៖ នារីវ័យក្មេងម្នាក់ រស់នៅឯខេត្តកោះកុង បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ នាយប់ថ្ងៃឆ្លងឆ្នាំនោះ ត្រូវបានក្រុមគ្រួសារ ជួលទូកនេសាទឲ្យចុះរាវរកឃើញហើយនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ ។
មន្រ្តីនគរបាលមូលដ្ឋានបានថ្លែងថា នារីរងគ្រោះមានឈ្មោះ សិុន រស្មី អាអាយុ ២១ ឆ្នាំ រស់នៅនៅផ្សារស្រែអំបិល។
បើតាមមន្រ្តីនគរបាលបានឲ្យដឹងថា នៅយប់ឆ្លងឆ្នាំ ប្រហែលជាម៉ោង១ជាង ឈានចូលថ្ងៃទី០១ ខែមករា នារីរងគ្រោះ បានអង្គុយជជែកគ្នាជាមួយបុរសម្នាក់ជាសង្សារ ស្រាប់តែមួយសន្ទុះក្រោយមក នារីរងគ្រោះបានខឹង ហើយដើរចេញ ប៉ុន្តែដោយសង្សារមិនព្រមឃាត់ ក៏ដាច់ចិត្តលោតទឹកសម្លាប់ខ្លួនតែម្តង ដោយមិនដឹងមូលហេតុច្បាស់នោះទេ ។
នៅព្រឹកថ្ងៃទី០២ ខែមករា នេះ ស្ត្រីជាម្តាយ បានស្រែកយំយ៉ាងខ្លាំង នៅពេលឃើញសពកូនស្រី ត្រូវបានរកឃើញ ៕