(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសពិសេសៗ ប្រចាំថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់ការធ្វើដំណើរទៅអឺរ៉ុប អាមេរិក និងអ៉ីរ៉ង់ (ចុចអាន)
២៖ ក្រសួងសុខាភិបាល ប្រកាសឲ្យអ្នកអង្គុយជាប់បុរសជនជាតិខ្មែរម្នាក់ ដែលឆ្លង COVID-19 ហោះពីទីក្រុងបាងកក ថ្ងៃទី៩ ខែមីនា តាមជើងហោះហើរលេខ PG933 មកពិនិត្យសុខភាពជាបន្ទាន់ (ចុចអាន)
៣៖ ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំពីវិធីដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែកពីគេ ក្នុងរយៈពេល ១៤ថ្ងៃ ចំពោះបុគ្គលដែលធ្វើចត្តាឡីស័ក ដើម្បីបង្ការ និងទប់ស្កាត់កូវីដ១៩ (ចុចអាន)
៤៖ ក្រសួងសុខាភិបាល ស្នើឱ្យរាជធានី-ខេត្តទាំងអស់ បង្កើតគណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (ចុចអាន)
៥៖ ក្រសួងអប់រំសម្រេចឲ្យសិស្ស និងនិស្សិតនៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ ចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងថ្មី ដើម្បីបង្ការទប់ស្កាត់ Covid-19 (ចុចអាន)
៦៖ កម្ពុជារកឃើញករណីកូវីដ ៤ករណីទៀត លើខ្លួនជនជាតិខ្មែរ៣នាក់ និងកូនជនជាតិបារាំងអាយុ ៣៥ឆ្នាំ, សរុបអ្នកឆ្លង១២នាក់ហើយ (ចុចអាន)
៧៖ សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្អាកការជួបសំណេះសំណាលជាមួយក្រុមកីឡាករ ដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែមេសា (ចុចអាន)
៨៖ សម្តេចតេជោ ហ៊ុន សែន សម្រេចលើកពេលរៀបចំវេទិការាជរដ្ឋាភិបាលផ្នែកឯកជន ដែលគ្រោងធ្វើនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ (ចុចអាន)
៩៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលវៀតណាមមិនឱ្យចូលចត (ចុចអាន)
១០៖ ស្ថាប័នរដ្ឋ និងឯកជន ចាប់ផ្តើមអនុវត្តន៍វិធានការ ទប់ស្កាត់ការឆ្លងជំងឺ COVID-19 (ចុចអាន)
១១៖ រដ្ឋមន្ត្រី ថោង ខុន៖ បុណ្យទន្លេនៅខេត្តបាត់ដំបង៣ថ្ងៃ មានប្រជាពលរដ្ឋ-ភ្ញៀវទេសចរចូលរួមជិត៣០ម៉ឺននាក់ ខណៈសន្ដិសុខសណ្ដាប់ធ្នាប់ប្រព្រឹត្តទៅដោយរលូន (ចុចអាន)
១២៖ ក្រសួងរៀបចំដែនដី និងអគ្គនាយកដ្ឋានពន្ធដារ កំពុងសិក្សារួមគ្នាដាក់ឲ្យបង់ពន្ធប្រថាប់ត្រា នៅច្រកចេញចូលតែមួយ ដើម្បីចំណេញពេលវេលា (ចុចអាន)
១៣៖ អ្នកនាំពាក្យក្រសួងរៀបចំដែនដី៖ គម្រោងសុំសាងសង់គ្មានការថយចុះ បើទោះបីកូវីដ១៩ផ្ទុះឡើង, ពីរខែឆ្នាំ២០២០ មានជាង៥០០គម្រោង (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុត! ខេត្តចំនួន១៣ របស់ចិន លែងមានករណីឆ្លង COVID-19 ខណៈអ្នកជំងឺក៏បានជាសះស្បើយ (ចុចអាន)
២៖ WHO ប្រកាស៖ «ក្នុងរយៈពេល២៤ម៉ោង មនុស្សជិត១១,០០០នាក់ឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) នៅលើពិភពលោក ក្រៅពីចិន» (ចុចអាន)
៣៖ មជ្ឈមណ្ឌល CDC សហរដ្ឋអាមេរិក «ណែនាំប្រជាជនកុំឲ្យជួបជុំគ្នាចាប់ពី៥០នាក់» ខណៈការឆ្លង COVID-19 គ្មានសញ្ញាថមថយ (ចុចអាន)
៤៖ ក្តីសង្ឃឹមសម្រាប់កូរ៉េខាងត្បូង! ការឆ្លង COVID-19 បន្តធ្លាក់ចុះក្រោម ១០០ករណីក្នុងមួយថ្ងៃ, អ្នកឆ្លងសរុប៨,២៣៦ករណី និងស្លាប់៧៦នាក់ (ចុចអាន)
៥៖ លោក ដូណាល់ ត្រាំ កំពុងចរចាទិញវ៉ាក់សាំង ប្រឆាំងវីរុសកូរ៉ូណា ពីក្រុមហ៊ុនអាល្លឺម៉ង់ មកធ្វើកម្មសិទ្ធិផ្តាច់មុខ, នេះបើតាមសារព័ត៌មានអន្តរជាតិធំៗ (ចុចអាន)
៦៖ សហរដ្ឋអាមេរិក៖ ទីក្រុងញូយ៉ក បិទសាលារៀន ភោជនីយដ្ឋាន និងរោងភាពយន្ដ ដើម្បីប្រយុទ្ធជាមួយ COVID-19 (ចុចអាន)
៧៖ វៀតណាមតម្រូវឲ្យប្រជាជននិងជនបរទេសទាំងអស់ ត្រូវពាក់ម៉ាសជាប់ជានិច្ចនៅតាមទីសារធារណៈ ដើម្បីទប់ស្កាត់ COVID-19 (ចុចអាន)
៨៖ អាល្លឺម៉ង់ចាប់ផ្តើមបិទព្រំដែនជាមួយប្រទេសជិតខាងខ្លួនចំនួន០៥ ក្រោមគោលបំណងកាត់បន្ថយការរាលដាលនៃ COVID-19 (ចុចអាន)
៩៖ មេបញ្ជាការទ័ពថៃម្នាក់ឆ្លង COVID-19, មន្ត្រីយោធាដែលពាក់ព័ន្ធ ត្រូវណែនាំឲ្យពិនិត្យសុខភាពជាបន្ទាន់! (ចុចអាន)
១០៖ អង់គ្លេសត្រៀមប្រកាស ឲ្យមនុស្សចាស់អាយុ៧០ឆ្នាំឡើង ស្នាក់នៅក្នុងផ្ទះរាប់សប្តាហ៍ និងបង្ខំឲ្យអ្នកជំងឺ COVID-19 ស្នាក់នៅដាច់ពីគេឯង (ចុចអាន)
១១៖ អ៉ីតាលីខ្វះគ្រឿងបរិក្ខាពេទ្យ! មនុស្សស្លាប់៣៦៨នាក់ក្នុងមួយថ្ងៃ និងអ្នកឆ្លង COVID-19 កើនដល់២៤,៧៤៧ករណី, ស្លាប់សរុប១,៨០៩នាក់ (ចុចអាន)
១២៖ នៅស៊ីរីមិនទាន់មានករណីឆ្លង COVID-19 ប៉ុន្តែរដ្ឋាភិបាលកំពុងត្រៀមទប់ស្កាត់ (ចុចអាន)
១៣៖ សហរដ្ឋអាមេរិករៀបចំធ្វើតេស្ត វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី លើអ្នកស្ម័គ្រចិត្ត៤៥នាក់ នៅថ្ងៃចន្ទសប្តាហ៍នេះ! (ចុចអាន)
១៤៖ សូម្បីក្រុមភេរវករ ISIS ក៏ចាត់វិធានការទប់ស្កាត់ COVID-19 ដែរ ដោយណែនាំសមាជិកកុំឲ្យទៅអឺរ៉ុប និងត្រូវចេះរក្សាអនាម័យជាប់ជានិច្ច (ចុចអាន)
១៥៖ CEO ក្រុមហ៊ុនផលិតចម្រៀង Universal Music ឆ្លង COVID-19 ក្រោយរៀបចំពិធីខួបកំណើតដ៏ធំ ដែល CEO ក្រុមហ៊ុន Apple ក៏បានចូលរួម (ចុចអាន)
១៦៖ ស្ថាបត្យករអ៉ីតាលីដ៏ល្បីល្បាញម្នាក់ បាត់បង់ជីវិតដោយសារ COVID-19 ក្នុងវ័យ៩២ឆ្នាំ (ចុចអាន)
១៧៖ COVID-19: វិហារអ៉ីស្លាម នៅម៉ាឡេស៊ី នឹងត្រូវបានណែនាំឱ្យបិទទ្វារ ក្រោយរកឃើញអ្នកឆ្លងថ្មី ១៩០នាក់ មានពាក់ព័ន្ធនឹងពិធី ijtimak (ចុចអាន)