(ភ្នំពេញ)៖ ហាងការ៉េម និងនំភីហ្សា «ឡឺ ក្លាស្សែស៍» ( Le Glaçage)ដែលជាការច្នែប្រឌិតរសជាតិថ្មី លើកដំបូងនៅកម្ពុជា ត្រូវបាននាំមកពីប្រទេសបានរាំង ដោយកូនខ្មែរ បានសម្ពោធស្វាគមន៍អតិថិជន ក្នុងឱកាសបើកទំព័រឆ្នាំថ្មី ឆ្នាំ២០១៦ កាលពីល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះ ដោយមានភ្ញៀវកិត្តិយស ចូលរួមអបអរ ជាច្រើននាក់។
ហាង«ឡឺ ក្លាស្សែស៍» ( Le Glaçage)ត្រូវបានចូលរួមសហការបង្កើតឡើង ដោយកូនខ្មែរ និងមានការរចនាឡើងប្លែកពីហាងដទៃ មានរសជាតិនំភីស្សា និងការ៉េម ជាច្រើនមុខ ដែលជារសជាតិថ្មីច្នៃប្រឌិតឡើង ដោយខ្លួនឯង បើទោះបីជាវត្ថុធាតុដើម ត្រូវបាននាំមកពីប្រទេសបារាំងក្ដី ។
ម្ចាស់ហាង «ឡឺ ក្លាស្សែស៍» ( Le Glaçage) បានប្រាប់ឲ្យដឹងថា ហាងនេះទើបតែបើកដំបូងបំផុតនៅកម្ពុជា ដោយមានរូបមន្ត នាំចូលមកពីប្រទេសបារាំង ប៉ុន្តែមានការច្នៃប្រឌិតថ្មី ពីកូនខ្មែរយើងសុទ្ធសាធ មានដូចជានំភីហ្សា ការ៉េម សាំងវ៉ិច , Cookie និងមាននំធ្វើឡើងតម្រូវតាមការចូលចិត្ត របស់ភ្ញៀវកិត្តិយស ដែលអញ្ជើញមកញ៉ាំកម្សាន្ត ជាលក្ខណៈគ្រួសារ, គូសង្សារ ឬមិត្តភក្តិជាដើម។
ម្ចាស់ហាងខាងលើ បានសម្ដែងក្ដីរំពឹងខ្ពស់ ចំពោះភាពជោគជ័យ ក្នុងមុខជំនួញថ្មីមួយនេះ ព្រោះតាមរយៈការច្នៃប្រឌិតទាំងរសជាតិ ការរចនា សេវាកម្ម ក្នុងហាងការ៉េម ពិតជាប្លែកបំផុត នៅក្នុងប្រទេសកម្ពុជា សម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារ។
ដោយឡែកតារាសម្ដែង ដ៏ល្បីនៅក្នុងប្រទេសកម្ពុជា លោក ប៉ែន ចំរ៉ុង ដែលជាអតិថិជនចូលញ៉ាំនំក្នុងហាងនេះ តាំងពីមិនទាន់បើកសម្ពោធ បានថ្លែងឲ្យដឹងថា នំដែលលោកចូលចិត្តញ៉ាំជាងគេ គឺនំ Cookie រសជាតិ ស្តរប៊័ររី ព្រោះវាមានលក្ខណៈទន់ស្វិត ហើយដាក់ចូលមាត់រហ័សរលាយ រសជាតិធម្មជាតិពិត និយាយទៅឆ្ងាញ់ជក់មាត់ រហូតលិឍចានតែម្ដង ។ លោកបានបន្ថែមទៀតថា បើឮតែគេមិនយាយថា មានរសជាតិឆ្ងាញ់ តែប្រសិនបើយើនមិនមកសាកល្បង ក៏នៅតែមិនដដឹងដែរ ដូច្នេះ មានតែមកសាកមើល ទើបដឹងថា តើឆ្ងាញ់ដូចអ្វីដែលគេនិយាយឬអត់ ?
សូមបញ្ជាក់ថា ហាង«ឡឺ ក្លាស្សែស៍» ( Le Glaçage) រាល់នំភីហ្សា និងការ៉េម ធ្វើឡើងក្នុងអនាម័យខ្ពស់ អមដោយហាងមានបរិយាកាសល្អ កន្លែងចតរថយន្ត និងម៉ូតូធំទូលាយ សេវាកម្មរហ័សទាន់ចិត្ត និងមានការបញ្ចុះតម្លៃយ៉ាងពិសេសទៀតផង៕