(ភ្នំពេញ)៖ សម្រាប់រដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ (IZE) បានផលិតវីដេអូពាណិជ្ជកម្មដ៏ថ្មីសន្លាងមួយ ដើម្បីអបអរសាទរពិធីបុណ្យដ៏គគ្រឹកគគ្រឹងនេះ។

នៅក្នុងវីដេអូនោះបានរំលេចអំពីទិដ្ឋភាពនៃការជួបជុំសាច់ញាតិ មិត្តភ័ក្តិ ក្រុមគ្រួសារ និង សហគមន៍យ៉ាងសប្បាយរីករាយ ដោយមានការពិសាទឹកក្រូចអាយស៍កូឡារាល់គ្រប់សកម្មភាពផងដែរ។

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ បានឱ្យដឹងថា៖ «វីដេអូពាណិជ្ជកម្មប្រមាណ៣០វិនាទីដែលមានការចូលរួមសម្តែងពីក្រុម SMALLWORLD SMALLBAND នេះ មានគោលបំណងលើកទឹកចិត្តដល់ការជួបជុំមនុស្សជាទីស្រលាញ់ លេងល្បែងកម្សាន្ត និងពិសាអាហាររួមគ្នាយ៉ាងមានឱជារសជាមួយទឹកក្រូចអាយស៍កូឡា ដែលប្រជាជនខ្មែរនិយមពិសាផងដែរ»

លោកស្រីបានបន្ថែមថា៖ «រាល់ការជួបជុំទាំងអស់ប្រាកដជាកាន់តែរំភើបប្រសិនបើអ្នកទាំងអស់គ្នាមានភេសជ្ជៈដែលឆ្ងាញ់នៅក្នុងដៃ តួយ៉ាងដូចជាដេអូពាណិជ្ជកម្មរបស់ទឹកក្រូចអាយស៍បានបង្ហាញ គឺពិតជាធ្វើឱ្យការជួបជុំរបស់អ្នកទាំងអស់គ្នាសប្បាយ ជាមួយក្រុមចម្រៀងដ៏ល្បី ដែលបានជ្រើសរើសពិសាទឹកក្រូចអាយស៍នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរយើង»

លោកស្រីក៏សូមជូនពរប្រជាពលរដ្ឋកម្ពុជាទាំងអស់សូមរីករាយ និងទទួលសិរីសួស្ដីឆ្នាំថ្មី ឆ្នាំជូត រកទទួលទានមានបាន និងសូមក្រើនរម្លឹងដល់ប្រជាជនកម្ពុជាទាំងអស់សូមមានការប្រុងប្រយ័ត្ន រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីទទួលបានសុខភាពល្អជៀសឆ្ងាយពីជំងឺតម្កាត់នានាផងដែរ៕

ទស្សនាស្ពតពាណិជ្ជកម្មទឹកក្រូចអាយស៍៖