(ភ្នំពេញ)៖ លោក ស៊ុន វុត្ថា នាយករងផ្នែកអង្គរហ្គេប ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលកសិកម្មសុវត្ថិភាពក្នុងស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលសុវត្ថិភាពក្នុងស្រុក ដើម្បីជួយទ្រទ្រង់អាជីវកម្មក្នុងស្រុក និងដើម្បីការពារសុវត្ថិភាពរបស់ខ្លួនឯង។
បើតាមការឲ្យដឹងពីលោក ស៊ុន វុត្ថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ លោកឲ្យដឹងថា ក្រុមហ៊ុនអង្គរហ្គេបចង់បាន គឺជាជោជ័យរបស់កសិករខ្មែរទាំងអស់ ដែលពួកគាត់ខិតខំផលិត យ៉ាងសម្រិតសម្រាំងទាំងគុណភាព និងសុវត្តិភាពជូន ដល់អ្នកបរិភោគ។
លោកបានបន្ថែមថា ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ ងាកមកគាំទ្រផលិតខ្មែរ និងស្វះស្វែងរកទិញផលិតផល ដែលមានគុណភាព និងសុវត្តិភាព ដូចជាផលិតផលអង្គរហ្គេប ដែលអាចធានាបាននូវសុខភាពល្អនេះផងដែរ។
លោកបានបន្ដថា «ខ្ញុំសង្ឃឹមថាផលិតផលសុវត្តិភាព របស់ក្រុមហ៊ុនអង្គរហ្គេបនេះ នឹងទទួលបានការចាប់អារម្មណ៍ពីអតិថិជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល ព្រោះផលិតផលអង្គរហ្គេបនេះ បានផលិតឡើងតាមស្ដងដារ ប្រកបដោយគុណភាពល្អ សុវត្តិភាព និងតម្លៃសមរម្យ ពិសេសជាផលិតផល ក្នុងស្រុកផលិតផលដោយកូនខ្មែរ»។
លោកបញ្ជាក់ថា ផលិតផលរបស់ក្រុមហ៊ុនអង្គរហ្គេបមានដូចជា៖ សាច់ជ្រូកសុវត្តិភាព, មាន់សុវត្តិភាព, ផលិតផលកសិកម្មកែច្នៃមួយចំនួន ពិសេសក៏មានបន្លែផ្លែឈើ តាមរដូវសុវត្តិភាពដទៃទៀត។
លោកបន្ថែមថា ផលិតផលរបស់ក្រុមហ៊ុនអង្គរហ្គេប ជាផលិតផលរបស់កសិករខ្មែរពិតៗ ដោយបានដាំដុះ និងចិញ្ចឹមក្នុងស្រុកផ្ទាល់ ហើយស្ថិតក្រោមការផ្ដល់នូវបច្ចេកទេស និងប្រឹក្សាយោបល់ស្របតាម បទដ្ឋានកសិកម្មល្អ និងវិធានផលិតកម្មស្អាត ប្រកបដោយអនាម័យចាប់តាំងពី ការចិញ្ចឹម, ការដាំដុះ, ការថែទាំ, ការប្រមូលផល, ការសំលាបពិឃាត, ការកែច្នៃ, ការវេចខ្ចប់ និងការដឹកជញ្ជូនចែកចាយជូន ដល់អ្នកប្រើប្រាស់ហូបចុកថែមទៀតផង។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះអង្គរហ្គេបមានសាខាចែកចាយចំនួន៨ និងមានទីតាំង៨ និងផ្សារសំខាន់ៗ នៅក្នុងទីក្រុងភ្នំពេញ។
សូមបញ្ជាក់ថា ឆាប់ៗនេះអតិថិជនរបស់ក្រុមហ៊ុន អង្គរហ្គេបទាំងអស់ អាចកម្ម៉ង់ទិញសាច់ជ្រូកសុវត្តិភាព មាន់ស្រែ និងកសិផលផ្សេងៗជាច្រើន របស់អង្គរហ្គេបបានតាមរយៈ App Angkor GAP ក្នុងទូរស័ព្ទដៃ ដោយភាពងាយស្រួល និងដឹកជញ្ជូនដល់ផ្ទះផងដែរ៕