Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ស្នើឱ្យរាជធានី-ខេត្តទាំងអស់ បង្កើតគណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (Video inside)

16-03-2020 17:08

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានស្នើឱ្យអភិបាល-រាជធានីខេត្តទាំងអស់ បង្កើតគណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។