(ញ៉ូវដេលី)៖ ក្រុមខ្មាន់កាំភ្លើង បានបើកការវាយប្រហារ ទៅលើមូលដ្ឋានកងទ័ពអាកាស របស់ប្រទេសឥណ្ឌ នៅព្រឹកថ្ងៃសៅរ៍នេះ នាភាគពាយ័ព្យនៃរដ្ឋ Punjab ជិតព្រំដែនប៉ាគីស្ថាន នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ក្នុងឥណ្ឌា និងត្រូវបានដកស្រង់ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦។
យោងតាមសេចក្ដីរាយការណ៍ ជាបឋមបានឲ្យដឹងថា ខ្មាន់កាំភ្លើង២នាក់ បានស្លាប់ និងប្រហែលជា ២ឬ៣នាក់ទៀត កំពុងតែស្ថិតនៅក្នុងអគារ ក្នុងមូលដ្ឋានកងទ័ពអាកាស។ បើតាមការកត់ចំណាំ សកម្មភាពវាយប្រហារនេះ គឺមានលក្ខណៈដូចគ្នា ទៅនឹងការឆ្មក់វាយប្រហារពី សំណាក់ក្រុមឧទ្ទាមកាលពីឆ្នាំមុន ដោយមានមនុស្ស ៩នាក់បានស្លាប់ ហើយរដ្ឋាភិបាលឥណ្ឌា បានស្ដីបន្ទោសថាជាការវាប្រហារនោះគឺជាក្រុមជនជ្រៀតជ្រែង ចេញមកពីប្រទេសប៉ាគីស្ថាន៕