(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ អគ្គិភ័យកំពុងឆេះឃ្លាំងស្ដុករថយន្ដថ្មីៗ របស់ក្រុមហ៊ុន Mitsubishi ក្បែរស្ពានអាកាសផ្សារដីហ៊ុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងករណីអគ្គីភ័យនេះរថយន្ដថ្មីៗ (ខ្លាញ់គោ) ជាច្រើនគ្រឿងត្រូវបានភ្លើងឆេះ។ កម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍សង្គ្រោះ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕