(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៦លើក (យប់០៣លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់១៩នាក់ និងរបួសស្រាល៤៩នាក់ និងមិនពាក់មួកពេលគ្រោះថ្នាក់ មាន៧នាក់ (យប់០៦នាក់) នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បានបង្កឲ្យខូចខាតយានយន្ត សរុប១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន៦គ្រឿង រថយន្តធុនតូច០៣គ្រឿង រថយន្តធុនធំ១គ្រឿង និងយានយន្ត១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន០២លើក បត់គ្រោះថ្នាក់០២លើក មិនប្រកាន់ស្តាំ១លើក និងមិនគោរពសិទ្ធិ១លើក៕