Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការបាញ់ប្រហារ​កាលពីខែមុន ធ្វើឲ្យការកក់សណ្ឋាគារក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នៅទីក្រុងប៉ារីសធ្លាក់ចុះ

02-01-2016 10:43

(បារាំង)៖ បណ្តាសណ្ឋាគារ និងភោជនីយដ្ឋាន នៅក្នុងទីក្រុង Paris បាននឹងកំពុងទទួលរងនូវការភ័យខ្លាច បន្ទាប់ពីមានការវាយប្រហារដោយភេរវកម្ម ពីសំណាក់ក្រុមឧទ្ទាមកាលពីខែមុន ជាមួយនឹងការកក់ភោជនីយដ្ឋាន និងសណ្ឋាគារ នៅក្នុងឱកាសបុណ្យសកល ឆ្នាំ២០១៥នេះ មានការធ្លាក់ចុះ ៣០ទៅ៤០ភាគរយ នេះបើតាមប្រភពពីសហព័ន្ធសណ្ឋាគារ នៅប្រទេសបារាំង ចេញផ្សាយដោយព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ។

រដ្ឋធានីរបស់បារាំង ត្រូវបានប្រកាសអាសន្នកម្រិតខ្ពស់ ចាប់តាំងពីក្រុមឧទ្ទាមរដ្ឋឥស្លាម បានធ្វើការវាយប្រហារសម្លាប់មនុស្ស ១៣០នាក់ នៅក្នុងការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃទី១៣ ខែវិច្ចិកាកន្លងទៅ។

ប្រទេសបារាំង បាននឹងកំពុងប្រឹងប្រែង ដើម្បីស្តារសេដ្ឋកិច្ចខ្លួនឡើងវិញ ខណៈខ្លួនគឺជាប្រទេសដែលមានអ្នកធ្វើដំណើរទៅកម្សាន្ត ច្រើនជាងគេបំផុត នៅក្នុងពិភពលោក ជាមួយនឹងទីក្រុង Paris ដែលទទួលបានភ្ញៀវទេសចរចំនួន ៣២.២លាននាក់ នៅក្នុងឆ្នាំ២០១៤៕