(ភ្នំពេញ)៖ យោងតាមការអះអាង ក្នុងចំណោមស្ត្រី១០០នាក់ គឺមានរហូតដល់៩៩នាក់ មានបញ្ហាធ្លាក់ស ធំក្លិន និងមានខ្លះឈានដល់កើតជំងឺមហារីកមាត់ស្បូន។ ប្រឈមនឹងកង្វល់នេះ ស្រ្តីៗជាពេទ្យឆ្មប ដែលមានជំនាញផ្នែករោគស្ត្រីជាច្រើន បានជួបប្រជំគ្នា កាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខណៈដែលពួកគេក៌លើកឡើង ពីគុណប្រយោជន៍នៃផលិតផលមួយប្រភេទ ដែលជួយការពារនូវផលប៉ះពាល់លើបញ្ហារោគស្ត្រី និងត្រូវធ្វើយ៉ាងណាអោយផលិតផលទាំងនោះ មានស្ត្រីកាន់តែច្រើនយល់ដឹង និងប្រើប្រាស់។
លោកស្រីអ្នកស្រី សាត់ ស្រីពៅ អគ្គនាយិកក្រុមហ៊ុន Sreypov SP Universe Co.,Ltd បានរៀបរាប់ថា ដោយសារតែបញ្ហារោគស្ត្រី គឺជាផលប៉ះពាល់ដែលកើតមានច្រើនឡើង ទៅលើស្ត្រីកម្ពុជា ទើបលោកស្រីសម្រេចចិត្ត នាំចូលផលិតផលទឹកអនាម័យមួយប្រភេទ ដោយដាក់យីហោថា ទឹកអនាម័យ SP ដែលមានសមត្ថភាពការពរ និង ព្យាបាលរោគស្រ្តី ដូចជាជំងឺធ្លាក់ស និងជំងឺផ្សេង ដែលបង្កជាមហារីកមាត់ស្បូន មកកាន់ទីផ្សារកម្ពុជា ហើយប្រមែប្រមូលយកស្ត្រី ក្នុងវិស័យសុខាភិបាលភាគច្រើន ឲ្យមកធ្វើជាតំណាងចែកចាយ។ ក្នុងចំណោមតំណាងចែកចាយរបស់ក្រុមហ៊ុនភាគច្រើន លោកស្រីថា គឺជាមន្ត្រីសុខាភិបាលតែម្ដង ដោយសារតែក្រុមហ៊ុនយល់ថា ផលិតផលដែលក្រុមហ៊ុនផ្គត់ផ្គង់ គឺជាផលិតផលទាក់ទងនឹងរោគស្ត្រី ដូច្នេះបើអ្នកលក់ មានជំនាញសុខភាពស្រាប់ គឺជារឿងប្រសើរក្នុងការពិគ្រោះយោបល់ជួយដល់ស្ត្រី។
មកដល់បច្ចុប្បន្ន គ្រូពេទ្យឆ្មបដែលជាតំណាងចែកចាយ បានក្លាយជាបុគ្គលឆ្នើមក្នុងអាជីវកម្មអនឡាញរបស់ខ្លួនគួរឲ្យសរសើរនោះផង ទើបក្រុមហ៊ុនសម្រេចរៀបចំជួបជុំ តំណាងចែកចាយមួយឡើង ហើយមន្ត្រីសុខាភិបាល ដែលជាតំណាងភាគច្រើនចូលរួម។
អ្នកស្រី ស្រីរ័ត្ន បុគ្គលិកសុខាភិបាល ដែលជាតំណាងចែកចាយប្រចាំខេត្តតាកែវ បានអះអាងថាដោយសារតែអ្នកស្រី គឺជាពេទ្យឆ្មប ដែលធ្វើការជាមួយអ្នកមានបញ្ហាជាស្ត្រីភាគច្រើន ដែលមានបញ្ហារោគស្ត្រី ទើបអ្នកស្រីសម្រេចចិត្ត ធ្វើជាតំណាងចែកចាយ បន្ទាប់ពីមើលឃើញថាទឹកអនាម័យ SP មានប្រយោជន៍បំផុតសម្រាប់ស្ត្រី ដែលជារឿយៗ តែងកើតមានរោគស្ត្រី។ ដោយសារតែផលិតផលត្រូវនឹងការងាររបស់ខ្លួនហើយ ទើបការងាររបស់ខ្លួនទទួលជោគជ័យ ដោយសារតែខ្លួនក៏ត្រូវធ្វើការជាមួយស្ត្រី ដែលមានបញ្ហារោគស្ត្រីស្រាប់។
អ្នកស្រីថា ពេទ្យមានជំនាញប្រឹក្សារោគស្ត្រី ហើយធ្វើជាតំណាងចែកចាយ របស់ផលិតផលទឹកអនាម័យស្ត្រី គឺជារឿងល្អបំផុត ប៉ុន្តែក៏ដោយសារតែផលិតផលទឹកអនាម័យ SP មានគុណភាពខ្ពស់ និង មានអត្ថប្រយោជន៍ខ្លងក្នុងការបំបាត់ក្លិន បំបាត់ធ្លាក់ស និងបញ្ចៀសបញ្ហាមហារីកមាត់ស្បូន៕