(ភ្នំពេញ)៖ ក្រោមការដឹកនាំដោយអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌទទួល ផែនការងារជុំនាញ បានដាក់បទបញ្ជាភ្លាមៗ ឲ្យអាជ្ញាធរមានសមត្ថកិច្ច បើប្រតិបត្តិការចុះបង្ក្រាបល្បែងស៉ីសង ចំនួន២ទីតាំងផ្សេងគ្នា ដោយដកហូតទូរហ្គេមបាញ់ត្រី ចំនួន៤គ្រឿង។
ការបង្ក្រាបល្បែងស៉ីសងរបស់កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវនេះ បានរៀបចំអនុវត្តឡើង ក្រោមកិច្ចសហប្រតិបត្តិការពីកម្លាំងសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពសង្កាត់ ប្រជាការពារសង្កាត់-ខណ្ឌ ផងដែរ ស្ថិតនៅចំណុចក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ នាវេលាម៉ោង១៧៖៣០នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។
អភិបាលរងខណ្ឌទទួលផែនការងារជុំនាញ លោក ប្រាជ្ញ សីហា បានគូសបញ្ជាក់ថា ជុំវិញកិច្ចសហប្រតិបត្តិការបង្ក្រាបល្បែងស៉ីសងហ្គេមបាញ់ត្រីនេះ ជាលទ្ធផលក្រៅពីរកឃើញការបង្កប់ លួចបើកល្បែង ចំនួន២ទីតាំងផ្សេងគ្នា កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពសង្កាត់-ខណ្ឌ និងសមត្ថកិច្ច បានឈានដល់ការដកហូតទូរហ្គ្រេមបាញ់ត្រីចំនួន ០៤គ្រឿង ផងដែរ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌ ដែលស្ថិតក្រោមការដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ៕