ក្រុម IS អះអាងថា ជាអ្នកបើកការបាញ់ប្រហារនៅតំបន់ Caucasus របស់រុស្ស៊ី
02-01-2016 10:40
(ម៉ូស្គូ)៖ យោងតាមព័ត៌មាន AFP ចេញផ្សាយនៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ក្រុមឧទ្ទាមរដ្ឋឥស្លាម IS បានចេញមុខអះអាង ទទួលស្គាល់ថា ការបាញ់ប្រហារនៅមជ្ឈមណ្ឌលបុរាណមួយកន្លែង ក្នុងតំបន់ North Caucasus ទីក្រុង Derbent ភាគខាងត្បូងប្រទេសរុស្ស៊ី គឺជាស្នាដៃ នៃសមាជិកក្រុមរបស់ខ្លួន។
ការវាយប្រហារ ដោយក្រុមឧទ្ទាមកាលពីថ្ងៃពុធកន្លងទៅនេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១១នាក់ទៀត ទទួលរងរបួស។ តាមរបាយការណ៍ពីក្រុមឧទ្ទាម IS បានអះអាងថា «អ្នកចម្បាំងនៃក្រុមឧទ្ទាម IS អាចធ្វើការវាយប្រហារលើ មន្ត្រីភ្នាក់ងារពិសេសរបស់រុស្ស៊ីបាន នៅក្នុងទីក្រុង Derbent »៕