(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ ៣,០៥០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,៨០០រៀលក្នុង១លីត្រ។

ការកំណត់ថ្លៃថ្មីនេះ ឃើញថា ចុះថ្លៃបន្តិចបើធៀបនឹង១៥ថ្ងៃមុន ដែលសាំងធម្មតាតម្លៃ ៣,៤៥០រៀល និងម៉ាស៊ូត៣,១៥០រៀលក្នុង១លីត្រ៕